លើស​ពី​ប្រាសាទ​បុរាណ! ខេត្តសៀមរាប ចម្រុះទៅដោយ​សត្វ​ព្រៃ​​ច្រើន​ប្រភេទ ​កំពុង​រស់​នៅ​ប្រមូលផ្ដុំ​នៅ​ឧទ្យាន​អង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លើស​ពី​ប្រាសាទ​បុរាណ! ខេត្តសៀមរាប ចម្រុះទៅដោយ​សត្វ​ព្រៃ​​ច្រើន​ប្រភេទ ​កំពុង​រស់​នៅ​ប្រមូលផ្ដុំ​នៅ​ឧទ្យាន​អង្គរ

លើស​ពី​ប្រាសាទ​បុរាណ! ខេត្តសៀមរាប ចម្រុះទៅដោយ​សត្វ​ព្រៃ​​ច្រើន​ប្រភេទ ​កំពុង​រស់​នៅ​ប្រមូលផ្ដុំ​នៅ​ឧទ្យាន​អង្គរ

មិន​នឹក​ស្មាន ក្នុង​ខេត្ត​សៀមរាប​ដែល​ល្បី​ត​ជំនាន់​ជា​ខេត្ត​សម្បូរ​ប្រាង្គ​ប្រាសាទ​បុរាណ​ច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ក៏​ជា​តំបន់​ទេសចរណ៍​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សត្វ​ព្រៃ​ចម្រុះ​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រស់​នៅ​ស្នាក់​អាស្រ័យ​លើ​ទឹក​ដី​អច្ឆរិយ​​មួយ​នេះ។

Advertisement

ទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ទឹក​ដី​អង្គរ-សៀមរាប ប្រាកដ​ជា​ប្រទះ​ឃើញ​សត្វ​ព្រៃ​មួយ​ចំនួន​នៅ​តាម​ឧទ្យាន​អង្គរ ព្រម​ទាំង​តំបន់​ប្រាសាទ​ជា​ច្រើន​ទៀត។ សត្វ​ព្រៃ​ដែល​កំពុង​មាន​វត្តមាន​លើ​ទឹក​ដី​បុរាណ​មួយ​នេះ​បាន​ប្រមូល​ផ្ដុំ​រស់​នៅ​ជា​សហគមន៍​មួយ​ដែល​ចម្រុះ​ទៅ​ដោយ​សត្វ​ច្រើន​ប្រភេទ និង​បាន​ក្លាយ​ជា​ចំណី​ចក្ខុ​របស់​ភ្ញៀវ​ជាតិ-អន្តរជាតិ បន្ថែម​ពី​លើ​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ។

ខាង​ក្រោម​ជា​របាយការណ៍​ត្រួសៗ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​បច្ចុប្បន្នភាព​នូវ​ចំនួន​សត្វ​ព្រៃ​ក្នុង​តំបន់​អង្គរ​ខេត្ត​សៀមរាប៖ ចាប់​តាំង​ពី​ឆ្នាំ ២០១៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរមានដូចជា៖

– សត្វទោចមកុដ (Pileated Gibbon) ចំនួន១៧ក្បាល(កើតកូនបានចំនួន៩ក្បាល)

– សត្វឈ្លូស (Red Muntjac) ចំនួន៧ក្បាល

– សត្វស្វាព្រាហ្មណ៍ ឬស្វាព្រាម (Silvered Langurs) ចំនួន ១២ ក្បាល (កេីតកូនបាន១៨ក្បាល)

– សត្វសំពោចក្រអូប (Common palm Civets) ចំនួន៧ក្បាល

– សត្វភេខ្លួនរលោង (Smooth-coated Otter) ចំនួន ១៥ ក្បាល(កើតកូនបានចំនួន១២ក្បាល)

– សត្វឆ្មាដាវ (Leopard Cat) ចំនួន៣ក្បាល

– សត្វកេងកងតូច (Oriental Pied Hornbill) ចំនួន ៩ ក្បាល

– សត្វកេងកងធំ (Great Hornbill) ចំនួន ៦ ក្បាល

– សត្វភូវាំង (Wreathed Hornbill) ចំនួន ៧ ក្បាល

– សត្វក្ងោក (Peafowl) ចំនួន ៩ ក្បាល

– សត្វអន្សង (Common Water Monitor) ចំនួន២ ក្បាល

– សត្វពង្រូល (Sunda Pangolin) ចំនួន ២ ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់បច្ចុប្បន្នសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ។

ជាក់​ស្ដែង ថ្មីៗ​នេះ​ សត្វ​កាំ​ប្រមា ២ ក្បាល ដែល​មាន​ប្រភព​មក​ពី​តំបន់​អូរ​ស្មាច់ ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​ទទួល​ឱ្យ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប នៃ​តំបន់​អង្គរ ជាមួយ​សត្វ​ព្រៃ​ចម្រុះ​ប្រភេទ​ផ្សេង​ទៀត។ ដោយ​ឡែក អ្នក​ជំនាញ​ត្រូវ​ផ្សាំង​សត្វ​ទាំង​ពីរ​ឱ្យ​ស៊ាំ​នឹង​បរិស្ថាន​​ជា​មុន​សិន ​មុន​ពេល​ដោះលែង​សត្វ​ទាំង​ពីរ​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ដោយ​ខ្លួន​ឯង៕

រូបភាព ៖ អាជ្ញាធរអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា