សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតាន ព្រមប្រគល់​វត្ថុ​បុរាណ ២ ទៀត មក​ឱ្យ​កម្ពុជា ក្រោយ​ចរចា​អស់ជា​ច្រើន​ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតាន ព្រមប្រគល់​វត្ថុ​បុរាណ ២ ទៀត មក​ឱ្យ​កម្ពុជា ក្រោយ​ចរចា​អស់ជា​ច្រើន​ឆ្នាំ

សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតាន ព្រមប្រគល់​វត្ថុ​បុរាណ ២ ទៀត មក​ឱ្យ​កម្ពុជា ក្រោយ​ចរចា​អស់ជា​ច្រើន​ឆ្នាំ

ក្រោយ​ឃ្លាត​ចាក​ពី​មាតុ​ប្រទេស​អស់​ពេល​ដ៏​យូរ ពេល​នេះ​វត្ថុ​បុរាណ​ចំនួន ២ រូប ដែល​អ្នក​ជំនាញ​អះអាង​ថា​មាន​ប្រភព​ដើម​ពី​ប្រាសាទ​ចិន ក្នុង​តំបន់​កោះកេរ ត្រូវ​បាន​ប្រគល់​មក​ម្ចាស់​ដើម​វិញ​ពោល​គឺ​ប្រទេស​កម្ពុជា។

Advertisement

វត្ថុ​បុរាណ​ទាំង ២ រួម​មាន ៖ (១) ផ្ដែរ​ធ្វើ​ពី​ថ្ម​ភក់ មាន​ចម្លាក់​រូប​រាហូ (ព្រះ​កាល) សម័យ​មុន​អង្គរ ចន្លោះ​សតវត្សរ៍ ទី៧ ឬទី៨។ (២) បដិមា​ធ្វើ​ពី​ថ្ម​ភក់ (អាច​សម្គាល់​ជា​រូប​អសុរ ហិរណ្យកសិពុ) សម័យ​អង្គរ សតវត្ស​ទី១០ មាន​ប្រភព​ដើម​មក​ពី​ប្រាសាទ​ចិន ក្នុង​តំបន់​កោះកេរ។

តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ពិធី​ប្រគល់-ទទួល ជា​ផ្លូវ​ការ​វត្ថុ​បុរាណ​ទាំង​២ ធ្វើ​នៅ​ការិយាល័យ​រដ្ឋ​អាជ្ញា​ប្រចាំ​សង្កាត់​ម៉ាន់​ហា​តាន ទីក្រុង​ញូវយ៉ក នា​ថ្ងៃ​ ១០ ខែមិថុនា ឆ្នាំ ២០២៦។

ទាក់ទិន​វត្ថុ​បុរាណ​ទាំង​២​ខាង​លើ អង្គភាព​ប្រឆាំង​ការ​ជួញ​ដូរ​វត្ថុ​បុរាណ នៃ​ការិយាល័យ​រដ្ឋ​អាជ្ញា​ប្រចាំ​សង្កាត់​ម៉ានហាតាន បាន​ផ្ដល់​ភស្តុតាង​ទៅ​សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតាន ដោយ​បញ្ជាក់​ថា វត្ថុ​បុរាណ​ទាំង២ ពាក់ព័ន្ធ​នឹង​បណ្ដាញ​ជួញ​ដូរ​របស់​អ្នក​ស្រី Nancy Wiener។ ក្រោយ​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​លើ​ឯកសារ សារមន្ទីរ​មេត្រូប៊ូលីតាន បាន​យល់​ព្រម​ក្នុង​ការ​ប្រគល់​ត្រឡប់​វត្ថុ​បុរាណ​ទាំង​២​មក​កម្ពុជា​វិញ តាម​ការ​ស្នើ​របស់ ការិយាល័យ​រដ្ឋ​អាជ្ញា​ប្រចាំ​សង្កាត់​ម៉ាន់​ហា​តាន។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២៣ សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតាន បាន​ប្រគល់​វត្ថុ​បុរាណ​ចំនួន ១៤ រូប ជូន​មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​កិច្ច​ចរចា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ៕

រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា