ពលរដ្ឋប្រទះឃើញវត្ថុបុរាណ ២ កប់ដី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋប្រទះឃើញវត្ថុបុរាណ ២ កប់ដី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ពលរដ្ឋប្រទះឃើញវត្ថុបុរាណ ២ កប់ដី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ប៉ុន្មាន​ថ្ងៃ​មុន​ ប្រជាពលរដ្ឋ​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ ក្រោយ​ការ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ចំនួន ២ រូប ក្នុង​ភូមិសាស្ត្រ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ ដើម្បី​ធ្វើ​ការ​ចុះ​ត្រួត​ពិនិត្យ និង​ទទួល​យក​ទៅ​តម្កល់​ថែ​រក្សា។

Advertisement

ក្រោយ​ការ​ជូន​ដំណឹង​របស់ប្រជា​ពលរដ្ឋ នា​ថ្ងៃ​​១៤ ខែមីនា ឆ្នាំ ២០២៦ លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានដឹកនាំមន្រ្តីចុះទៅទទួលវត្ថុបុរាណចំនួន២ ពីលោក សាន សែន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដែល​ស្ថិត​នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

វត្ថុបុរាណដែលបានប្រគល់ជូនមានចំនួន២ រួមមាន បំណែកផ្ដែរធ្វើពីថ្មក់ភក់មានចំនួន ២ បំណែក និងកុលាលភាជន៍មួយ មានរាងដូចសត្វហង្ស។ បច្ចុប្បន្ន វត្ថុបុរាណទាំង២ប្រភេទនេះបានយកទៅរក្សាទុកនៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីធ្វើការចុះបញ្ជី អភិរក្ស និងសិក្សាវិភាគបន្ថែម៕

រូបភាព ៖ អាជ្ញាធរជាតិព្រះវិហារ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា