ភ្នំពេញ ទទួលបានទេសចរមកកម្សាន្តច្រើនជាងគេ ក្នុងរដូវកាលចូលឆ្នាំ ខណៈកំពង់ចាម លេខ២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្នំពេញ ទទួលបានទេសចរមកកម្សាន្តច្រើនជាងគេ ក្នុងរដូវកាលចូលឆ្នាំ ខណៈកំពង់ចាម លេខ២

ភ្នំពេញ ទទួលបានទេសចរមកកម្សាន្តច្រើនជាងគេ ក្នុងរដូវកាលចូលឆ្នាំ ខណៈកំពង់ចាម លេខ២

ឆ្នាំ​នេះ រាជធានីភ្នំពេញ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង ៥ ដែល​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ ក្នុង​ឱកាស​ពិធីបុណ្យចូល​ឆ្នាំ​ខ្មែរ ខណៈ​លំដាប់លេខ​២ គឺ​កំពង់ចាម។

Advertisement

ក្នុង​រយៈពេល ៣ ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ គិត​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ មេសា ឆ្នាំ ២០២៦ កម្ពុជា​ទទួល​បាន​ទេសចរ​ជាតិ-អន្តរជាតិ មក​លេង​កម្សាន្ត​សរុប គិត​ជា​តួ​លេខ ២១ ០៩២ ៤៤៦ នាក់។ នេះ​បើ​តាម​ការ​ប្រកាស​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​ក្រសួង​ទេសចរណ៍​កាល​ពី​ថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ២០២៦។ ក្នុង​នោះ ១ ១៦៥ ៤៥០ នាក់​ជា​ទេសចរ​ស្នាក់ , ១៩ ៨៧៥ ៨០៥ នាក់​ជា​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត និង ៧១ ១៩១ នាក់​ជា​ទេសចរ​បរទេស។

បន្ថែម ក្រសួង​ក៏​បាន​ជម្រាប​ជូន​នូវ​រាជធានី​ខេត្ត​ទាំង ៥ ដែល​ទទួល​បាន​ទេសចរ​ច្រើន​ជាង​គេ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ រួម​មាន៖

១. រាជធានី​ភ្នំពេញ ៖ ៤ ៤០២ ០៩២ នាក់

២. ខេត្ត​កំពង់ចាម ៖ ៤ ១៧៨ ៦២៣ នាក់

៣. ខេត្ត​ព្រៃវែង ៖ ២ ៣២៣ ០៩៦ នាក់

៤. ខេត្ត​សៀមរាប ៖ ១ ៧៩២ ៤៣៨ នាក់

៥. ខេត្ត​កំពង់ស្ពឺ ៖ ១ ៧១២ ០០០ នាក់

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា