ត្រៀមៗ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិទាំង ៣ នេះ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រៀមៗ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិទាំង ៣ នេះ

ត្រៀមៗ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិទាំង ៣ នេះ

ក្រសួង​ទេសចរណ៍​កម្ពុជា ត្រៀម​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍​កម្រិត​អន្តរជាតិ និង​មិន​ធ្លាប់​មាន លើ​ទឹក​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗ​របស់​ប្រទេស​ម៉ាឡេស៊ី។

Advertisement

នៅ​ក្នុង​កិច្ច​ជំនួប​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី ២ ខែ មីនា ឆ្នាំ ២០២៦ ស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា លោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី បាន​លើក​យក​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា The Kingdom’s Grand Prix & Gala ដែល​ក្នុង​នោះ​មាន​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន៣ ធំៗ គឺ៖

១. មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោក ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា

២.ការប្រណាំងទូកល្បឿនលឿនអាជីព ដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងអំពីបរិស្ថាន។

៣.ការប្រណាំងរថយន្តកម្រិត GT (Grand Touring)​ ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើម ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។

ជាមួយ​គ្នា ព្រឹត្តិការណ៍​ទេសចរណ៍​កម្រិត​អន្តរជាតិ​ខ្នាត​ធំ​ទាំង​នេះ នឹង​ក្លាយ​ជា​កាតាលីករ​ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារ ថែម​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​យ៉ាង​រួចរាល់​របស់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ៕

រូបភាព ៖ ក្រសួង​ទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា