«វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» រៀបចំឡើងកាន់តែធំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែកក្កដា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» រៀបចំឡើងកាន់តែធំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែកក្កដា

«វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» រៀបចំឡើងកាន់តែធំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែកក្កដា

ក្រសួងទេសចរណ៍កម្ពុជាបាននិងកំពុងរៀបចំ “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦” ក្រោមមូលបទ “ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ ការធ្វើដំណើរ” ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងបរិវេណវិមានអាហារ (OCIC) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Advertisement

ចូលរួមក្នុងពិធីបើកកម្មវិធីនៅព្រឹកថ្ងៃសុក្រនេះ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថានេះជាឆ្នាំទី៣ ហើយដែលពិព័រណ៍ទេសចរណ៍មូស្លីមត្រូវបានរៀបចំឡើង បន្ទាប់ពីវេទិកាពិព័រណ៍លើកទី១ ក្នុងឆ្នាំ២០២៤ មានចំនួន២០ស្ដង់, វេទិកាពិព័រណ៍លើកទី២ ក្នុងឆ្នាំ២០២៥ មានចំនួន១០០ស្ដង់ និងវេទិកាពិព័រណ៍លើកទី៣ ក្នុងឆ្នាំ២០២៦នេះ កើនឡើងដល់១៥០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផ្សេងៗ។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្នុងគោលបំណងទី១ ដើម្បីផ្សព្វផ្សាយកិត្តិនាមកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី ទី២ដើម្បីផ្លាស់ប្ដូរវប្បធម៌ពីគ្នាទៅវិញទៅមក និងទី៣ដើម្បីកសាងបណ្តាញទំនាក់ទំនង និងបញ្ជ្រាបការយល់ចំណេះដឹងអំពី និន្នាការ និងតម្រូវការទេសចរណ៍មូស្លីម ប្រកបដោយភាពធន់ និងនវានុវត្តន៍ ស្របតាមយុគសម័យឌីជីថល។

នៅក្នុងឱកាសនេះដែរ ម្ចាស់អាជីវកម្មបានចូលរួមចែករំលែកអំពីបទពិសោធន៍នៃភាពជោគជ័យ និងកាលានុវត្តភាពក្នុងវិស័យទេសចរណ៍, ការត្រៀមទទួលលក្ខណៈសម្បត្តិ ទេសចរណ៍មូស្លីម និងការផ្ដល់សេវាកម្ម ដើម្បីទាក់ទាញសក្ដានុពលទេសចរណ៍មូស្លីម។

ទន្ទឹមនឹងនេះក៏មានការរៀបចំ “វេទិកាជជែកពិភាក្សា” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានវាគ្មិនជាមន្ត្រីរាជរដ្ឋាភិបាល អ្នកជំនាញទេសចរណ៍ ថ្នាក់ដឹកនាំសហគមន៍មូស្លីម ធុរជន និងវិស័យ ឯកជន ដែលនឹងជជែកំពិភាក្សា ចែករំលែកនូវគំនិតយោបល់ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីចូលរួមការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍នឹងមានការរៀបចំស្តង់ពិព័រណ៍ទេសចរណ៍មូស្លីម (Muslim Friendly Tourism Fair) ដែលនឹងដាក់បង្ហាញនូវសេវាកម្ម និងផលិតផលទេសចរណ៍ នៅទីតាំងបរិវេណខាងលើផងដែរ ៕

រូបភាព៖ ក្រសួងទេសចរណ៍

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា