កន្ធាយក្បាលកង្កែប ជិតផុតពូជ ១៥ ក្បាល ត្រូវលែងចូលដែនទឹកធម្មជាតិ នៃខេត្តក្រចេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កន្ធាយក្បាលកង្កែប ជិតផុតពូជ ១៥ ក្បាល ត្រូវលែងចូលដែនទឹកធម្មជាតិ នៃខេត្តក្រចេះ

កន្ធាយក្បាលកង្កែប ជិតផុតពូជ ១៥ ក្បាល ត្រូវលែងចូលដែនទឹកធម្មជាតិ នៃខេត្តក្រចេះ

កន្ធាយក្បាលកង្កែប ជិតផុតពូជ ចំនួន ១៥ ក្បាល ត្រូវ​បាន​លែង​ចូល​ក្នុង​ដែន​ទឹក​ធម្មជាតិ នៃ​ខេត្ត​ក្រចេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ២០២៦។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Advertisement

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹក​នាំ​ក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធ លែង​កន្ធាយ​ក្បាលកង្កែប ចំនួន ១៥ក្បាល ចូលដែនទឹកធម្មជាតិ និងចុះពិនិត្យទីតាំង​សំបុក​កន្ធាយ ពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប នៅភូមិ​អូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។

សត្វកន្ធាយក្បាលកង្កែប ឬ Pelochlys Cantorii ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជ ដោយបញ្ជីក្រហម របស់អង្គការ សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។ បច្ចុប្បន្ន កន្ធាយក្បាលកង្កែប ត្រូវបានបាត់បង់របាយរស់នៅក្នុងប្រទេសជាច្រើន។ ដោយឡែក វត្តមានសត្វកន្ធាយក្បាលកង្កែប នៅកម្ពុជាតាមដងទន្លេមេគង្គនៃខេត្តក្រចេះ និងស្ទឹងត្រែង នៅមានរបាយរស់នៅ និងច្រើនជាងគេលើពិភពលោក។

នៅក្នុងឆ្នាំ ២០២៦ សំបុកកន្ធាយ​ក្បាល​កង្កែប ១៤ សំបុក ត្រូវ​បាន​​រកឃើញ និង​ការពារ ហើយកូនកន្ធាយ ១៩៥ ក្បាល ត្រូវបានញ៉ាស់ដោយ​ជោគជ័យ និងមេពូជកន្ធាយក្បាលកង្កែប ១ ត្រូវបានជួយ​សង្គ្រោះ​​ និងបាននាំយកទៅថែទាំ តាមដាននៅមជ្ឈ​មណ្ឌលអភិរក្ស​សត្វល្មូនខេត្តកោះកុង៕

រូបភាព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា