ស្ពានថ្មចំណាស់នៅបាត់ដំបង អាយុកាលជាង ១០០ ឆ្នាំ និងជាស្ពានដំបូងគេបំផុតដែលសង់ឆ្លងស្ទឹងសង្កែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានថ្មចំណាស់នៅបាត់ដំបង អាយុកាលជាង ១០០ ឆ្នាំ និងជាស្ពានដំបូងគេបំផុតដែលសង់ឆ្លងស្ទឹងសង្កែ

ស្ពានថ្មចំណាស់នៅបាត់ដំបង អាយុកាលជាង ១០០ ឆ្នាំ និងជាស្ពានដំបូងគេបំផុតដែលសង់ឆ្លងស្ទឹងសង្កែ

ស្ពាន​ថ្ម​ចាស់ ជា​សំណង់​ចំណាស់​ដែល​មាន​អាយុ​កាលជាង ១០០ឆ្នាំ ហើយ​ជា​ស្ពាន​ដំបូង​គេ​ដែល​សាង​សង់​ឆ្លង​កាត់​ស្ទឹង​សង្កែ និង​បន្ត​មាន​រូបរាង​ដល់​សព្វ​ថ្ងៃ​លើ​ទឹក​ដី​នៃ​ខេត្ត​បាត់ដំបង។ នេះ​បើ​តាម​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង។

Advertisement

ស្ពាន​ថ្ម​ចាស់ ជា​សំណង់​ក្នុង​សម័យ​អាណានិគម​បារាំង មាន​ទីតាំង​នៅ​ចំ​ពី​មុខ​អគារ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ខេត្ត​បាត់ដំបង (អតីត​សាលា​ខេត្ត​បាត់ដំបង) សង់​ឡើង​ក្នុង​ឆ្នាំ ១៩១៦ (ឯកសារ​ខ្លះ ១៩១៧) ធ្វើ​ពី​បេតុង​អាម៉េ មាន​ភាព​ស៊ី​វិស័យ​តាម​រចនាបថ​បារាំង។ ជា​ស្ពាន​ដំបូង​បំផុត​ឆ្លង​កាត់​ស្ទឹង​សង្កែ និង​បន្ត​មាន​វត្តមាន​ដល់​សព្វ​ថ្ងៃ។ ប៉ុន្តែ​ដោយ​សារ​សភាព​ទ្រុឌទ្រោម ទើប​ស្ពាន​ចំណាស់​មួយ​នេះ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាំង​ពី​ឆ្នាំ ២០២០ ដោយ​សង់​ស្ពាន​ថ្មី​នៅ​ក្បែរ​គ្នា​មួយ​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា ស្ពាន ១៣ មករា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក៏​ដូច​ជា​បន្ត​ថែ​រក្សា​នូវ​សំណង់​បុរាណ​មួយនេះ។

គួរ​ឱ្យ​ដឹង​ថា ស្ពាន​ថ្ម​ចាស់ ​ឬ​ឈ្មោះ​ដើម​ហៅ​ថា ស្ពាន អភិបាលនៃឥណ្ឌូចិនបារាំង “Pont du Albert Sarraut” (Governor of French Indochina) សាងសង់ឡើង​ដោយអជ្ញាធរបារាំងលើទឹកដីខេត្តបាត់ដំបង៕

រូបភាព ៖ កណ្ដៀរ/តាមខេត្ត

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា