សំណង់អគារដែលជាអតីតស្ថានទូតអាមេរិក និងជាអតីតសាលាបឋមសិក្សាបដិវត្ត ប្រឈមការវាយកម្ទេចចោល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំណង់អគារដែលជាអតីតស្ថានទូតអាមេរិក និងជាអតីតសាលាបឋមសិក្សាបដិវត្ត ប្រឈមការវាយកម្ទេចចោល

សំណង់អគារដែលជាអតីតស្ថានទូតអាមេរិក និងជាអតីតសាលាបឋមសិក្សាបដិវត្ត ប្រឈមការវាយកម្ទេចចោល

ក្រសួង​ដែន​ដី នគរោបនីយកម្ម និង​សំណង់ បាន​ជូន​ដំណឹង​ឱ្យ​ពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្នុង​អគារ​ដែល​ជា​អតីត​ស្ថានទូត​អាមេរិក និង​អតីត​សាលា​បឋមសិក្សា​បដិវត្ត​ឱ្យ​រក​កន្លែង​ស្នាក់​ថ្មី​ដែល​មាន​សុវត្ថិភាព​ជា​បន្ទាន់ ដ្បិត​អគារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​និង​អសុវត្ថិភាព។

Advertisement

តាម​ការ​ឱ្យ​ដឹង​នៅ​លើ​ផេក​រដ្ឋបាល​សង្កាត់​ផ្សារ​ថ្មី​ទី​៣ កាល​ពី​ថ្ងៃ​ទី ២៩ ខែ មករា ឆ្នាំ ២០២៦ អតីត​ស្ថានទូត​អាមេរិក និង​អតីត​សាលា​បឋមសិក្សា​បដិវត្ត ដែល​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ស្នាក់​នៅ​គឺ​មាន​សភាព​​ចាស់​ទ្រុឌទ្រោម​ខ្លាំង។ ក្រោយ​ការ​ពិនិត្យ​និង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ ឃើញ​ថា​អគារ​នេះ​ពុំ​មាន​សុវត្ថិភាព ហើយ​ក៏​មិន​អាច​បន្ត​ស្នាក់​នៅ​បាន​ទៀត​ទេ។ ជាមួយ​គ្នា ក្រសួង​ដែន​ដី នគរោបនីយកម្ម និង​សំណង់ បាន​ធ្វើ​ការ​ដោះ​ស្រាយ និង​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែលស្នាក់នៅ​អគារ​ខាង​លើ​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ថ្មី​ជា​បន្ទាន់។

ភ្ជាប់​ជាមួយ​រូបភាព​ច្រើន​សន្លឹក​បាន​បង្ហាញ​ពី​ទិដ្ឋភាព​បន្ទប់​ចាស់ៗ ដែល​មាន​សភាព​ចាស់​រេចរឹល ហើយ​ទីតាំង​ខ្លះ​ទៀតដែលពុំ​មានការ​ប្រើប្រាស់​។ មួយ​ទៀត ផ្នែកខាងមុខអគារនេះទាំងមូលមានស្មៅ និងរុក្ខជាតិដុះសឹងគ្រប់ជាន់ទាំងអស់ ផ្ទៃជញ្ជាំង មានស្នាមប្រឡាប់ស្ទើរទាំងអស់នៃអគារ។

មិន​ត្រឹម​ជា​អតីត​សាលា​បឋមសិក្សា​បដិវត្ត អគារកម្ពស់៥ជាន់មួយ​នេះ​ជា ​អតីតស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានៅពាក់កណ្តាលឆ្នាំ១៩៦០ ហើយក៏ជាអគារការិយាល័យទី៣ បន្ទាប់ពីផ្លាស់ប្តូរពីសណ្ឋាគារ​ឡឺរ៉ូយ៉ាល់ និងអគារមួយនៅម្តុំវត្តភ្នំ។ ទីតាំងនេះជាទីតាំងកើតហេតុនៃបាតុកម្មដោយហឹង្សាប្រឆាំងនឹងអាមេរិកនៅពាក់កណ្តាលឆ្នាំ១៩៦០៕

រូបភាព ៖ រដ្ឋបាល​សង្កាត់​ផ្សារ​ថ្មី​ទី​៣

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា