ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​ស្រួល សឹងតែគ្រប់ជាតិសាសន៍ហើយ ដោយភាសាផ្លូវការធំៗជាចរើន ទ្រង់សុទ្ធតែចេះ។

Advertisement

ព្រះនាង បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្លឺ​ភ្នែក​ម្ដង​ទៀត​ហើយ ជាមួយ​បទ​ចម្រៀង Cover ដែល​បង្ហោះ​លើ Tik Tok ដោយ​សូម្បី​តែ​ជន​បរទេស​ក៏​ភ្ញាក់ផ្អើល​នឹង​សំឡេង​ទ្រង់​ដែរ។ ព្រះនាង​ខ្មែរ​ព្រះជន្ម ១៤​ព្រះ​វស្សា​រូប​នេះ​បាន Cover បទ «hate that i made you love me» របស់​កំពូល​តារា​ចម្រៀង​ស្រី​សំឡេង​ពីរោះ Ariana Grande។

ដ្បិត​វីដេអូ​ទ្រង់ ជេនណា ច្រៀង​កម្សាន្ត​កាយា​នៅ​ខាង​ក្រៅ គ្មាន​ស្ទូឌីយោ គ្មាន​ការ​កែប្រែ​សំឡេង ឬ​បន្ថែម​អ្វី​ទាំងអស់ តែ​វីដេអូ​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពិសេស​អ្នក​គាំទ្រ​នៅ​បរទេស​តែ​ម្ដង។ ដោយ​ភាគច្រើន​លើក​ឡើង​ថា សំឡេង​ព្រះនាង ជេនណា ពីរោះ​ខ្លាំង​បើ​ទោះ​ជា​គ្មាន​ភ្លេង និង​ការ​លេង​ឧបករណ៍​តន្ត្រី​អម​ក៏​ដោយ។

សមត្ថភាព​ទ្រង់​មិន​អស់​ត្រឹម​ចម្រៀង​ប៉ុណ្ណោះ​ទេ ផ្នែក​សិល្បៈ​បុរាណ​សម័យ​ជាច្រើន​ទៀត ក៏ នរោត្តម ជេនណា អាច​ធ្វើ​បាន​ដែរ មិន​ថា​របាំ​បុរាណ និង​សម័យ​ឡើយ។ ទោះ​វីដេអូ​ចម្រៀង Cover មាន​រយៈពេល​ខ្លី តែ​ទឹក​ដម​សំឡេង​ក្រអួន​ក្រអៅ អន្លង់អន្លោច ឆក់​យក​បេះដូង​ពី​អ្នក​គាំទ្រ​​ពេញ​តំបន់​អាស៊ី​អាគ្នេយ៍​បាត់​ទៅ​ហើយ។

គួរ​បញ្ជាក់​ថា ព្រះនាង ជេនណា អាច​និយាយ និង​ច្រៀង​បាន​ជាច្រើន​ភាសា​ក្នុង​នោះ​មាន ខ្មែរ, អង់គ្លេស, បារាំង ចិន ជាដើម។ អ្នក​គាំទ្រ​និយាយ​សឹងតែ​ដូច​គ្នា​ថា សែ​រាជវង្ស​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អង្គ​នេះ​មិន​ត្រឹម​មាន​ចំណេះដឹង​សមត្ថភាព​ប៉ុណ្ណោះ​ទេ ទ្រង់​មាន​រូបឆោមលោមពណ៌​ល្អល្អះ​ខ្លាំង មុខ​មាន​ស្នេហ៍ ស្នាម​ញញឹម​ផ្អែមល្ហែម និង​អាកប្បកិរិយា​បវរ​ថ្លៃថ្លា។

ព្រះនាង នរោត្តម ជេនណា អាច​នឹង​នាំ​មក​នូវ​កិច្ចព្រមព្រៀង និង​គម្រោង​សិល្បៈ​បាន​កាន់តែ​ប្រសើរ​ឡើង​​ពី​អន្តរជាតិ មក​កាន់​កម្ពុជា។ វីដេអូ​ដែល​ទ្រង់​បង្ហោះ​នៅ​ក្នុង Tik Tok ទទួល​បាន​ការ​ចុច​បេះដូង ជាង 1.2 លាន​ដង។ បច្ចុប្បន្ន​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​សរសើរ​លើសលប់​ពី​បទ​ថ្មី​ដែល​ច្រៀង​រួម​គ្នា​ជាមួយ Jady គឺ​បទ “Way you are”៕

@jennanorodom

Hate that I made you love me (by the one and only) – Ariana Grande 🌑🌙

♬ original sound – Jenna Norodom 🫶🏻🇰🇭 – Jenna Norodom 🫶🏻🇰🇭

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា