រដ្ឋបាលរាជធានីភ្នំពេញ សង់បន្ទប់ទឹកសាធារណៈ រំលេចរចនាបថខ្មែរ នៅសួនមាត់ទន្លេ Walk Street | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលរាជធានីភ្នំពេញ សង់បន្ទប់ទឹកសាធារណៈ រំលេចរចនាបថខ្មែរ នៅសួនមាត់ទន្លេ Walk Street

រដ្ឋបាលរាជធានីភ្នំពេញ សង់បន្ទប់ទឹកសាធារណៈ រំលេចរចនាបថខ្មែរ នៅសួនមាត់ទន្លេ Walk Street

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សាងសង់​បន្ទប់ទឹកសាធារណៈ​ដែល​មាន​បែប​បទ​ជា​ខ្មែរ​នៅ​លើ​សួន​ច្បារ​មាត់​ទន្លេ នៃ​ផ្លូវ​ថ្មើរ​ជើង​ចតុ​មុខ Walk Street។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៩ ខែ មករា ឆ្នាំ ២០២៦។

Advertisement

ការ​បង្កើត​ឱ្យ​មាន​បន្ទប់​ទឹក​សាធារណៈ​នៅ​លើ​ផ្លូវ​ថ្មើរ​ជើង​ចតុមុខ ឬ Walk Street មិន​ត្រឹមបន្ថែម​លើ​ភាព​សម្បូរ​បែប តែ​បាន​បំពេញ​តម្រូវ​ការ​របស់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្តនៅទីនោះ។ សមិទ្ធផល​ថ្មី​មួយ​​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​រចនាបថ​បែប​ខ្មែរ ដោយ​ផ្នែក​ខាង​ក្រៅ​នៃអគារ​បន្ទប់​ទឹក​មាន​លាប​ពណ៌​ប្រផេះ ប្រក់​ដោយ​ក្បឿង​ដំបូល ហើយមាន​ដាក់​ជា​សញ្ញា​រូបភាព​សម្គាល់​ស្រី-ប្រុស ​និង​ជន​ពិការ​។ រី​ឯ​ផ្នែក​ខាង​ក្នុង​វិញ​រៀប​ចំ​យ៉ាង​ទូលាយ​មាន​បង្គន់​ច្រើន​សម្រាប់​ឱ្យ​ប្រើប្រាស់ ទាំង​ខាង​ប្រុស​ស្រី​ និង​ជន​​មាន​ពិការភាព ព្រម​ទាំង​មាន​កន្លែង​លាង​ដៃ ​និង​កញ្ចក់​ឆ្លុះ​មុខ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម បន្ទប់​ទឹក​សាធារណៈ​ដែល​មាន​រចនាបថ​ខ្មែរ​មួយ​នេះត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី ៣០ មករា ២០២៦ ចាប់​ពី​ម៉ោង ៧ ព្រឹក​ត​ទៅ។ សម្រាប់​ការ​ប្រើប្រាស់​ពុំ​មាន​គិត​ថវិកា​នោះ​ឡើយ។ ដូច្នេះសូម​ចូលរួម​ថែ​រក្សា​និង​សម្អាត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ដើម្បី​សុខភាព​ល្អ​និង​បរិស្ថាន​ស្អាត៕

រូបភាព ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា