ភ្លក់ ទុរេន ដោយ​សេរី ឥត​គិត​ថ្លៃ ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍នៅ​ខេត្ត​ត្បូង​ឃ្មុំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្លក់ ទុរេន ដោយ​សេរី ឥត​គិត​ថ្លៃ ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍នៅ​ខេត្ត​ត្បូង​ឃ្មុំ

ភ្លក់ ទុរេន ដោយ​សេរី ឥត​គិត​ថ្លៃ ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍នៅ​ខេត្ត​ត្បូង​ឃ្មុំ

ប្រជា​ពលរដ្ឋ​អាច​ចូល​រួម​ដោយ​សេរី និង​ពិសា​ទុរេន ​ដោយ​ឥត​បង់​ប្រាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍ «ទុរេន និង​ការ​តាំង​បង្ហាញ​កសិផល​ក្នុង​ស្រុក» ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​រៀប​ចំ​ធ្វើ​ក្នុង​រយៈពេល ៩ ថ្ងៃ​ខាង​មុខ​ទៀត​នេះ។ តាម​ដំណឹង​ផ្លូវ​ការ​ពី​រដ្ឋ​បាល​ខេត្ត​ត្បូង​ឃ្មុំ។

Advertisement

តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​របស់​រដ្ឋបាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៤ ខែមិថុនា ឆ្នាំ ២០២៦ ខេត្ត​ត្បូង​ឃ្មុំ​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ពិព័រណ៍ «ទុរេន​និង​ការ​តាំង​បង្ហាញ​កសិផល​ក្នុង​ស្រុក» នៅ​តំបន់​ទន្លេ​សិប្បនិម្មិត (ត្រង់​ទីតាំង​ខ្ញុំ​ស្រលាញ់​ខេត្ត​ត្បូង​ឃ្មុំ)។

ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឱ្យ​ពលរដ្ឋ​ក្នុង​ខេត្ត ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​ជិត​ឆ្ងាយ​បាន​ចូល​រួម​និង​ពិសា​ទុរេន​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​ខ្មែរ។ លើស​ពី​នេះ អ្នក​ចូល​រួម​ក៏​អាច​ទស្សនា​ការ​ប្រគំតន្ត្រី និង​អាច​ចូល​រួម​លេង​កម្សាន្ត​កម្មវិធី​សប្បាយ​ដែល​រៀប​ចំ​ដោយ​រដ្ឋ​បាល​ខេត្ត​ផង​ដែរ។ ជាមួយ​គ្នា អ្នក​ចូល​រួម​ក៏​អាច​ចូល​ទស្សនា​ស្តង់​កសិផល​ខ្មែរ​ជា​ច្រើន​ផង​ដែរ។ បញ្ជាក់ដែរថា ចំពោះកម្មវិធីភ្លក់ ទុរេន ធ្វើតែ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃ ១២ មិថុនា ២០២៦ ម៉ោង ៤ រសៀល នៅទីតាំងខាងលើ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម​លើ​ផេក​ផ្លូវ​ការ​ខាង​លើ ក្រោយ​ការ​ប្រកាស​ជូន​ដំណឹង​ការ​តាំង​ពិព័រណ៍ បណ្ដា​អាជីវករ ក៏​ដូច​ជា​ម្ចាស់​ចម្ការ​ទុរេន​ជា​ច្រើន​តំបន់​បាន​ផ្ដល់​ជូន​ផ្លែ​ទុរេន​ដល់​រដ្ឋ​បាល​ខេត្ត​ដើម្បី​ធានា​ថា​អ្នក​ចូល​រួម​នឹង​បាន​ទទួល​ទាន​ផ្លែ​ទុរេន​ខ្មែរ​គ្រប់​ៗ​គ្នា៕

រូបភាព ៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា