អាជ្ញាធរជាតិអប្សរា ជួស​ជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀមនៅជ្រុងនិរតីនៃរួតទី១ នៃប្រាសាទប្រែរូប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា ជួស​ជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀមនៅជ្រុងនិរតីនៃរួតទី១ នៃប្រាសាទប្រែរូប

អាជ្ញាធរជាតិអប្សរា ជួស​ជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀមនៅជ្រុងនិរតីនៃរួតទី១ នៃប្រាសាទប្រែរូប

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀមនៅជ្រុងនិរតីនៃរួតទី១ ប្រាសាទប្រែរូប។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃ​ទី ២៣ ខែ មករា ឆ្នាំ ២០២៦ នេះ។

Advertisement

តាម​រយៈលោក សូរ ប៉ោត បុរាណវិទូ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា ដោយមើលឃើញពីកត្តាហានិភ័យមួយចំនួនពាក់ព័ន្ធទៅដល់រចនាសម្ពន្ធនៃប្រាសាទប្រែរូប ទើបអាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀម រួតទី១ ស្ថិតនៅជ្រុងនិរតី។

រី​ឯ​ជញ្ជាំងមួយផ្នែករបស់ប៉មប្រាសាទឥដ្ឋលេខ១០ បានពុកផុយ និងបាត់បង់រចនាសម្ពន្ធរបស់ឥដ្ឋ ដោយសារតែអាយុកាល និងទាមទារជួសជុលជាបន្ទាន់។ ចំណែកកម្រាលថ្មបាយក្រៀមនៅតាមជ្រុងនីមួយៗ រួមទាំងជ្រុងនិរតីផង ក៏មានការស្រុត នាំឱ្យទឹកភ្លៀងហូរច្រោះគ្រឹះ បង្កឱ្យមានហានិភ័យដល់ប្រាសាទ។

គួរ​ឱ្យ​ដឹង​ថា ការជួសជុល និងថែទាំនេះ គឺអនុវត្តទៅតាមបច្ចេកទេស និងបទដ្ឋានដែលកំណត់ដោយគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ គម្រោងជួសជុលនេះ គឺអនុវត្តឡើងដោយអ្នកជំនាញខ្មែរនៃអាជ្ញាធរជាតិអប្សរា៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា