ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​មក​លេង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

អំឡុង​ពេល​ព្រះនាង នរោត្តម ចេណ្ណា បាន​យាង​ទៅ​អាមេរិក​កាលពី​ពេល​ថ្មី​ៗ​នេះ ទ្រង់​បាន​ជួប និង​ជជែក​លេង​ជាមួយ Khaby Lame ថែម​ទាំង​បាន​បង្រៀន​កំពូល​តារា TikTok ដ៏​ល្បី​រូបនោះ ឲ្យ​ស្គាល់​ពី​ភាសា​កាយវិការ​របាំ​ខ្មែរ ដែល​មាន​អត្ថន័យ​ថា “ខ្ញុំ​ស្រលាញ់​អ្នក”។

Khaby ជាតារា TikTok ល្បី​បំផុត​ដែល​គ្រប់គ្នា​ស្គាល់ថាជា​“ពូម៉ៅងាយៗ” តាមរយៈ​វីដេអូ​មិន​និយាយ​ស្ដី​មួយ​ម៉ាត់ ហើយ​មាន​តែ​ប៉ុន្មាន​វិនាទីប៉ុណ្ណោះ ក៏អាចទាក់ទាញការចុច Like ដល់​ទៅ​រាប់​លាន​នាក់​ឯណោះ។

លោក​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​រក​ចំណូល​បាន​ច្រើន​ពី​បណ្ដាញ​សង្គម TikTok ហើយ​គេ​ស្គាល់​ច្រើន​ថែម​ទៀត។ ការ​បង្ហាញ​ចំណាប់​អារម្មណ៍​ជាមួយ​ព្រះនាង ចេណ្ណា ​ថា​នឹង​មក​លេង​កម្ពុជា ពិត​ជា​រឿង​ល្អ​មែនទែន ព្រោះ​វត្តមាន​របស់​លោក​អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ច្រើន​ជាក់​ជា​មិន​ខាន។

អ្នក​គាំទ្រ​បាន​លាន់​មាត់​ថា ក្នុង​វីដេអូ​ជាមួយ​ព្រះនាង ជេនណា ទើប​ពួកគេ​បាន​ស្ដាប់​ឮ​សំឡេង​បើ​មិន​ Khaby Lame ព្រោះ​កន្លង​មក​វីដេអូ​របស់​លោក ឃើញ​ត្រឹម​ការ​លេង​ទឹកមុខ និង​កាយវិការ​របស់​លោក​តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ព្រះនាង​ខ្មែរ​ព្រះជន្ម ១៤ ព្រះ​វស្សា បាន​យាង​ទៅ​សហរដ្ឋអាមេរិក និង​បាន​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទី​នោះ ហើយ​ទទួល​បាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង៕

រូបភាព៖Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា