កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី ដោយ​មាន​ការ​ចូលរួម​ច្រើន​ប្រមាណ ១ ពាន់​នាក់។

នាដក ហង់ ភូមិរ៉ា (យាយកន្តែរ៉ែ) បច្ចុប្បន្ន​ជា​គ្រូ​របាំ​បុរាណ​ម្នាក់ បាន​ផ្ដល់​សម្ភាសន៍​មក​ដល់ AMS នា​កម្មវិធី​កាលពី​ថ្ងៃ ៥ កញ្ញា ឆ្នាំ ២០២៦ ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី ១០ ហើយ​ដែល​បាន​រៀបចំ​កម្មវិធី​សំពេះ​គ្រូ។

យាយកន្តែរ៉ែ បាន​បន្ថែម​ទៀត​ថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងបួងសួងសុំសេចក្តីសុខសាន្ត ព្រមទាំងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់គ្រូឧបជ្ឈាយ៍ ដែលបានខិតខំបង្រៀន និង​តម្រង់​ទិសដៅ​ដល់​អ្នក​ជំនាន់​ក្រោយ។ សកម្មភាព​នេះ ក៏ជា​ការ​រួម​ចំណែក​ដ៏​មាន​តម្លៃ​ក្នុង​ការ​ថែរក្សា​ទំនៀមទម្លាប់ និងប្រពៃណីនៃពិធីសំពះគ្រូល្ខោនរបស់អ្នកសិល្បៈ ដែល​មាន​តាំងពី​យូរ​ណាស់​មក​ហើយ ដើម្បីធានាថាស្មារតី និងកេរដំណែលសិល្បៈខ្មែរនៅតែបន្តគង់វង្ស។

កម្មវិធី​ពេញ​មួយ​ថ្ងៃ​ដែល​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី មិន​បាន​ធ្វើឲ្យ​សិស្ស​បាត់បង់​ការ​ចូលរួម​ឡើយ ដោយ​កម្មវិធី​នៅ​ពេល​ថ្ងៃ​មាន​ទស្សនីយភាព​ជាច្រើន​នៃ​ការ​សម្ដែង​របាំ​ប្រពៃណី​ច្រើន​ទម្រង់។

ក្នុង​នោះ​មិនមែន​មានតែ​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល និង​​របាំ​បុរាណ​ជំនាន់​ថ្មី​ប៉ុណ្ណោះ​ទេ ទស្សនិកជន​ដែល​ជា​អ្នក​ស្រុក​ភូមិ​ចាស់​ៗ និង​ព្រះសង្ឃ​ក៏​បាន​យាងមក ទស្សនា​ផ្ទាល់​ផងដែរ ព្រោះ​ជា​វេលា​កម្រ​ដែល​អាច​មើល​ការ​​សម្ដែង​ផ្ទាល់​ពី​សំណាក់​សិល្បករ​បុរាណ​រាប់​រយ​នាក់ បែប​នេះ​ឡើយ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា