ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

សមាសភាព​នៃ​អ្នក​លេង​ល្បែង​នេះ​តម្រូវ​មាន​គ្នា ៤ នាក់ ដោយ​ប្រុស​ម្នាក់​ធ្វើ​មាន់​ឈ្មោល ក្មេង​ស្រី​ធ្វើ​ជា​មាន់​ញី ហើយ​ប្រុស​ស្រី​២​នាក់​ទៀត​ធ្វើ​ជា​អ្នក​ចាំ​ឱ្យ​ទឹក​មាន់។ ពេល​ចាប់​ផ្ដើម​លេង ក្មេង​ប្រុស​ស្រី​ដែល​ធ្វើ​មាន់​ចូល​ទៅ​ឱន​ក្រាប​ទន្ទឹម​គ្នា (បែរ​ផ្ទុយ​គ្នា) ឯ​អ្នក​ចាំ​ឱ្យ​ទឹក​មាន់​ចូល​ក្បែរ​មាន់​របស់​ខ្លួន ដើម្បី​ចាំ​ឱ្យ​ទឹក​ដល់​មាន់។

ពេល​រៀប​ឱ្យ​មាន់​ជល់​គ្នា ម្ចាស់​មាន់​ទះ​ដៃ​ស្រែក​ឡើង​ថា ៖ «យើង​បាន​គ្នា​ហើយ»។ បន្ទាប់​ពី​ម្ចាស់​មាន់​ស្រែក តួ​មាន់​ក៏​រៀប​ខ្លួន​ទៅ​ជល់ ដោយ​កាង​ដៃ​ធ្វើ​ជា​មាន់​ទទះ​ស្លាប ហើយ​ដើរ​ឱនៗ​ចូល​ទៅ​ជិត​គ្នា ធ្វើ​ដូច​ជា​ចង់​ជល់ តែ​មិន​ឱ្យ​ប៉ះ​ទង្គិច​ស្មា​ឬ​ដៃ​គ្នា​ទេ គ្រាន់​តែ​លើក​ដៃ​ទាំង​២ តាម​ចង្វាក់​ពាក្យ​ច្រៀង​របស់​ម្ចាស់​មាន់​ថា៖ «មាន់​នាង​នេះ​វ៉ើយ ជល់​នឹង​មាន់​នាង​ណា លោក​ឱ្យ​ប្រជល់​វ៉ើយ មាន់​យើង​ឈ្នះ​គេ។

កាល​ណា​ម្ចាស់​មាន់​ច្រៀង​ហើយ​មាន់​ទាំង​២ ក៏​លោត​ចូល​ទៅ​ឈរ​កណ្ដាល​វង់ ហើយ​លោត​ចេញ​មក​វិញ (ចេញ​ចូលៗ) ដោយ​ធ្វើ​អាការៈ​ទទះ​ស្លាប​ដូច​លើក​មុន រួច​ម្ចាស់​មាន់​ក៏​ស្រែក​ច្រៀង​ដូច​មុន​ទៀត។

មាន់​ខាង​ណា​មាន​មាន​ភាព​ក្លៀវក្លា ស្វាហាប់​ក្លាហាន​ខ្លាំង​ពូកែ​ជាង​គេ​ក្នុង​ពេល​ជល់ ចាត់​ទុក​ជា​អ្នក​ឈ្នះ។ កាល​ណា​ដឹង​ឈ្នះ​ចាញ់​ហើយ ភាគី​ម្ចាស់​មាន់​ដែល​ចាញ់​ត្រូវ​គេ​ចាប់​ឱ្យ​ផឹក​ទឹក​ត្នោត ឬ​ហូប​បបរ​ជា​ដើម។ គេ​លេង​បែប​នេះ​រហូត​ដល់​ពេល​ឈប់៕

ប្រភព ៖ ក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា