សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា "ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា "ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់"

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា "ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់"

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Citation) ពី​សភា​តំណាង​រាស្ត្រ​រដ្ឋ​ញូវយ៉ក (New York State Assembly) ដែលទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់” (Fashion Brand of Distinction)។

ព្រឹត្តិការណ៍ New York Fashion Week ស្ថិតនៅក្នុងបេះដូងរបស់យើងជារៀងរហូត ALmée Couture។ នេះ​ជា​ការ​លើក​ឡើង​របស់​យីហោ​កូន​ខ្មេរ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក​អន្តរជាតិ​នេះ។

ALmée បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​អ្នករចនាម៉ូដជនជាតិខ្មែរ ការ​ដែល​អាច​នាំ​យក​សម្រស់ ស្នាដៃ​សិល្បៈ និង​វប្បធម៌​របស់​យើង​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ឆាក​បង្ហាញ​ម៉ូដ​នៅទីក្រុងញូវយ៉ក គឺជា​អ្វី​ដែលមានអត្ថន័យធំធេងលើសពីការបរិយាយ។

ALmée Couture បាន​រៀបរាប់​ទៀត​ថា “យើង​មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ដែល​ទទួល​បាន​លិខិត​សរសើរ (Citation) ពី​សភា​តំណាងរាស្ត្រ​រដ្ឋ​ញូវយ៉ក (New York State Assembly) ដែល​ទទួល​ស្គាល់ ALmée Couture ថាជា «ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់» (Fashion Brand of Distinction)។ ក្នុងនាមជាម៉ាកយីហោរបស់កម្ពុជា ការ​ទទួលស្គាល់​នេះ​មាន​អត្ថន័យ​យ៉ាង​ខ្លាំង​ចំពោះយើង និងធ្វើឱ្យដំណើរទៅកាន់ទីក្រុងញូវយ៉កនេះកាន់តែមានអត្ថន័យថែមទៀត“។

គួរ​បញ្ជាក់​ លិខិត​សរសើរ​ពី​សភា​តំណាងរាស្ត្រ​រដ្ឋ​ញូវយ៉ក បាន​បរិយា ថា ALmée Couture បាន​នាំ​យក​សម្លៀកបំពាក់​ដ៏​ប្រណីត​ៗ​ដែល​បាន​បំផុស​គំនិត​ចេញ​ពី​ប្រវត្តិសាស្ត្រ ទេវកថា ធម្មជាតិ និង​សម្រស់​ដ៏​ស្រស់​បំព្រង​នៃ​អង្គរ។ ALmée Couture បាន​បង្កើត​សម្លៀកបំពាក់​ដែល​គោរព​ដល់​ការ​ចងចាំ​ដល់​វប្បធម៌ ខណៈ​ដែល​បង្ហាញ​ពី​ចក្ខុវិស័យ​ដិតដល់ និង​ការ​ស្រមើស្រមៃ​ដល់​ថ្ងៃ​អនាគត។

ឆាក ALmée Couture សម្រាប់​ឲ្យ​ម៉ូដែល​បង្ហាញ​ម៉ូដ​នៅ​ឆាកNew York Fashion Week 2026 បាន​បង្ហាញ​ម៉ូដ​ជាមួយ​គ្នា​ជាមួយ ប្រេន Michael Cinco និង Alexis Bong Monsanto ដែល​សុទ្ធ​សឹង​ជា​អ្នក​បង្កើត​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ៕

រូបភាព៖ ALmée Couture

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា