ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ជាងថតរូបជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexandra Kuzyk ត្រូវបានតុលាការកាត់ទោសឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទផលិតរូបភាពអាសអាភាសខុសច្បាប់ តាមរយៈការសរសេររឿងប្រលោមលោកប្រឌិតបែបបុរសស្រឡាញ់បុរស (Gay Fanfiction) អំពីក្រុមចម្រៀង Stray Kids ។ នេះបើផ្អែកតាមការផ្សាយរបស់សារព័ត៌មាន Novaya Gazeta Europe កាលពីថ្ងៃទី១១ ខែឧសភា។

Advertisement

ករណីនេះបានចាប់ផ្តើមឡើង នៅពេលដែលមានស្ត្រីម្នាក់បានរាយការណ៍ទៅប៉ូលីសថា គាត់បានរកឃើញសាច់រឿងដែលសរសេរដោយ Alexandra នៅក្នុងឧបករណ៍អេឡិចត្រូនិករបស់កូនស្រីមិនទាន់គ្រប់អាយុរបស់គាត់។ ប្រលោមលោកដែលបានបង្ហោះតាមអនឡាញក្នុងឆ្នាំ ២០២២ នោះ បានបង្ហាញពីទំនាក់ទំនងរវាងភេទដូចគ្នា។ អង្គការសុខភាព LGBT ឈ្មោះ Parni+ ក្រោយមកបានបញ្ជាក់ថា វាគឺជាសាច់រឿងប្រឌិតដោយអ្នកគាំទ្រ (Fanfiction) អំពីក្រុម Stray Kids ។

កញ្ញា Kuzyk បានទទួលស្គាល់កំហុសទាំងស្រុង ហើយបានប្រាប់តុលាការថា ការសរសេររឿងប្រឌិតបែបនេះ គឺជាចំណូលចិត្តរបស់នាងជាយូរមកហើយ។ រដ្ឋអាជ្ញារុស្ស៊ីបានស្នើសុំឱ្យមានការកាត់ទោសដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ប៉ុន្តែតុលាការបានសម្រេចដាក់ទោសនាងឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែជំនួសវិញ ដោយរដ្ឋនឹងដកហូត ១០% នៃប្រាក់ចំណូលរបស់នាង។

សូមបញ្ជាក់ថា ប្រទេសរុស្ស៊ីបានពង្រីកការហាមឃាត់​លើ “ការឃោសនា” អំពី LGBT ក្នុងឆ្នាំ ២០២២ ហើយការអនុវត្តច្បាប់នេះកាន់តែមានភាពតឹងរ៉ឹងឡើង។ អាជ្ញាធរបានបិទគេហទំព័រដែលបង្ហោះសាច់រឿងប្រឌិតមិនផ្លូវការផ្សេងៗជាច្រើន ហើយកាលពីឆ្នាំមុន MangaLIB ដែលជាគេហទំព័រអានរឿងតុក្កតា (Manga) ភាសារុស្ស៊ីដ៏ធំបំផុត ត្រូវបានពិន័យជាប្រាក់ប្រហែល ១៦ ម៉ឺនអឺរ៉ូ ឬប្រហែល ១៨.៧ ម៉ឺនដុល្លារអាមេរិក ពីបទ “ឃោសនា LGBT” ហើយអ្នកគ្រប់គ្រងម្នាក់របស់គេហទំព័រនោះ ក៏ត្រូវបានពិន័យជាប្រាក់បន្ថែមចំនួន ១៣ ៧០០ អឺរ៉ូ (១៦០០០ ដុល្លារ) ផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា