TREASURE ត្រៀមប្តូរស្ទីលទៅជាក្រុម Hip Hop ខណៈ YG ទម្លាយគម្រោងឆ្នាំ ២០២៦ របស់ BIGBANG, BABYMONSTER និងក្រុមថ្មី

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
TREASURE ត្រៀមប្តូរស្ទីលទៅជាក្រុម Hip Hop ខណៈ YG ទម្លាយគម្រោងឆ្នាំ ២០២៦ របស់ BIGBANG, BABYMONSTER និងក្រុមថ្មី

TREASURE ត្រៀមប្តូរស្ទីលទៅជាក្រុម Hip Hop ខណៈ YG ទម្លាយគម្រោងឆ្នាំ ២០២៦ របស់ BIGBANG, BABYMONSTER និងក្រុមថ្មី

នៅថ្ងៃទី ៤ ខែមីនានេះ លោក Yang Hyun Suk បានបង្ហើបពីផែនការប្រចាំឆ្នាំ ២០២៦ ដោយបញ្ជាក់ថា ក្រុម TREASURE នឹងផ្លាស់ប្តូរមុខមាត់ថ្មី ស្របគ្នានឹងការប្រកាសពីកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ BIGBANG រួមជាមួយនឹងគម្រោងថ្មីៗសម្រាប់ក្រុម BABYMONSTER និងការបញ្ចេញក្រុមថ្មី។

Advertisement

ជាក់ស្តែង លោក Yang Hyun Suk បានឱ្យដឹងថា TREASURE នឹងមានការផ្លាស់ប្តូររូបភាពថ្មីទៅជាស្ទីល Hip Hop តាមការស្នើសុំរបស់សមាជិកក្រុមផ្ទាល់។ ជាមួយគ្នានេះ កំលោះៗទាំង ១០ រូប ដែលទើបតែមកសម្តែង Concert នៅកម្ពុជា ក៏គ្រោងនឹងបញ្ចេញអាល់ប៊ុមខ្នាតតូចក្នុងខែមិថុនា អមជាមួយនឹងដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយផងដែរ។

សម្រាប់ក្រុមរាមច្បង BIGBANG វិញ ផលិតករប្រតិបត្តិរូបនេះបាននិយាយថា៖ “ដើម្បីរំឭកដល់ខួបលើកទី ២០ យើងបានព្រមព្រៀងគ្នាក្នុងការរៀបចំការសម្តែងរបស់ BIGBANG និងចាប់ផ្តើមកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោក”។

ក្នុងគម្រប់ខួប ២០ ឆ្នាំនេះ ការប្រគំតន្ត្រីនឹងមានវត្តមានសមាជិក ៣ រូបចូលរួម គឺ G-Dragon, Taeyang និង Daesung ខណៈព័ត៌មានលម្អិតផ្សេងទៀត នៅមិនទាន់បញ្ចេញនៅឡើយទេ។

ទន្ទឹមនឹងនេះ ក្រុម BABYMONSTER ក៏គ្រោងនឹងបញ្ចេញអាល់ប៊ុមខ្នាតតូចក្រោមចំណងជើងថា “CHOOM” នៅដើមខែឧសភា បន្តដោយអាល់ប៊ុមពេញខ្នាតនៅក្នុងខែតុលា។ យ៉ាងណាមិញ ចាប់ពីខែមិថុនាទៅ សមាជិកទាំង ៧ រូប ក៏មានគម្រោងចាប់ផ្តើមកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទី ២ ដែលនឹងធ្វើឡើងក្នុងតំបន់អាមេរិកខាងជើង អាមេរិកខាងត្បូង អឺរ៉ុប និងអូសេអានី។

បន្ថែមពីនេះ លោក Yang Hyun Suk  បានបង្ហើបថា YG គ្រោងនឹងបញ្ចេញក្រុមចម្រៀងបុរសថ្មីក្នុងរដូវស្លឹកឈើជ្រុះខាងមុខ ខណៈក្រុមនារីដែលមានឈ្មោះបណ្តោះអាសន្នថា “NEXT MONSTER” ក៏រំពឹងថានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗដូចគ្នា។

ទន្ទឹមគ្នានេះ អ្នកជំនាញយល់ឃើញថា យុទ្ធសាស្ត្រឆ្នាំ ២០២៦ ដែលជាឆ្នាំទី ៣០ របស់ក្រុមហ៊ុននេះ YG ទំនងជាបានរៀបចំឡើងដោយផ្អែកលើភាពជោគជ័យរបស់ BLACKPINK ជាពិសេសបន្ទាប់ពីការវិលត្រឡប់មកវិញជាមួយអាល់ប៊ុមខ្នាតតូចទី ៣ “DEADLINE” ដែលលក់ដាច់រហូតដល់ ១.៤៦ លានបន្ទះក្នុងថ្ងៃដំបូង។ យុទ្ធសាស្ត្រនេះហាក់ចង់ប្រើប្រាស់សន្ទុះពីក្រុមរាមច្បង BIGBANG ដើម្បីរុញច្រានក្រុមជំនាន់ក្រោយដូចជា BABYMONSTER, TREASURE និងសិល្បករថ្មីៗឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា