ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

Advertisement

នា​ថ្ងៃ​ទី ១៤ ខែ សីហា ឆ្នាំ ២០២៦ នេះ គណៈមេប្រយោគ​ឆ្នើម​ទាំង ៥ រូប ដែល​សុទ្ធ​សឹង​ជា​សាស្ត្រាចារ្យ​ដែល​មាន​ជំនាញ​លើ​សិល្បៈ​បុរាណ នៃ​ជំនាញ​ល្ខោន​និយាយ និង​បទពិសោធន៍​រយៈពេល​ជាង ៣០ ឆ្នាំ បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ទស្សនា​វីដេអូ​របស់​ក្រុម​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​យ៉ាង​យក​ចិត្ត​ទុក​បំផុត​ដើម្បី​វាយ​តម្លៃ​និង​រើស​យក​ចំនួន ៥ ក្រុម​ដើម្បី​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០១-០២ ខែ តុលា ឆ្នាំ ២០២៦ ខាង​មុខ។

ត្បិត​ថា​ជា​លើក​ទី១ ប៉ុន្តែ​កម្លាំង​ជំរុញ​ចិត្ត​មួយ​នេះ​ហាក់​ដូច​ជា​ពុះ​កញ្ជ្រោល​សឹង​តែ​លោត​ចេញ​មក​ខាង​ក្រៅ​ទាំង​បណ្ដា​សិស្ស​និស្សិត​និង​បេក្ខភាព​ដែល​បាន​ដាក់ពាក្យ​ចូល​រួម​ប្រកួត​ជា​ច្រើន​ក្រុម លោក​គ្រូ អ្នក​គ្រូ ជា​សិល្បករ ក៏​ដូចជា​សាស្ត្រាចារ្យ និង​បណ្ដា​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់។ ដូច​ដែល​មហាជន​អ្នក​ស្នេហា​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ ជា​ពិសេស​លើ​ជំនាញ ល្ខោន​និយាយ បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រកាស​ស្វែង​រក​បេក្ខជន​ជា​ច្រើន​ក្រុម​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​ទូទាំង​២៥​ខេត្ត​ក្រុង ចូលរួម​ដាក់​ពាក្យ​ប្រកួត មិន​ត្រឹម​ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់ ថែម​ទាំង​បាន​បន្ត​ចែក​រំលែក​ជំនាញ​សិល្បៈ​ដ៏​មាន​តម្លៃ​និង​កម្រ ដោយ​សារ​តែ​ជំនាញ​ពី​ដូនតា​មួយ​នេះ​ស្ទើរ​តែ​លែង​មាន​អ្នក​បន្តវេន​ទៅ​ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

សូម​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា ថា​តើ​ក្រុម​ជើង​ខ្លាំង​មក​ពី​ខេត្ត​ក្រុង​មួយ​ណា​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​នៃ​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ឆ្នាំ ២០២៦ នេះ ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា