កម្ពុជាធ្វើបានហើយ! Sydney Marith ក្លាយជាម្ចាស់មកុដ Miss Planet International 2025 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាធ្វើបានហើយ! Sydney Marith ក្លាយជាម្ចាស់មកុដ Miss Planet International 2025

កម្ពុជាធ្វើបានហើយ! Sydney Marith ក្លាយជាម្ចាស់មកុដ Miss Planet International 2025

ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ទីបំផុត Sydney Marith អាច​នាំ​ឲ្យ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ល្បី​ខ្ទរខ្ទារ ជាមួយ​តំណែង​ជា​ម្ចាស់​មកុដ Miss Planet International 2025 ដោយ​មាន​ការ​អបអរ​សាទរ​កង​រំពង នា​ពេល​ប្រកាស​លទ្ធផល​កាលពី​រាត្រី​ថ្ងៃ ១៥ ខែ​មីនា ឆ្នាំ ២០២៦។

Advertisement

Sydney Marith ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង ដែល​ចំណុច​នេះ​សូម្បីតែ Fan Page កម្ម​វិធី​បវរកញ្ញា​នៅ​បរទេស​ក៏​មើល​ឃើញ​ថា កូនកាត់​ខ្មែរ​អាមេរិក​រូប​នេះ មាន​សព្វគ្រប់​បែប​យ៉ាង មាន​ឱកាស​អាច​ក្លាយ​ជា​ម្ចាស់​មកុដ Miss Planet International 2025។ គ្រប់​យ៉ាង​មិន​ខុស​ពី​ការ​គិត​របស់​អ្នក​គាំទ្រ​ប៉ុន្មាន​ទេ ដោយ​កាលពី​គ្រា​ប្រកាស​ថា Sydney Marith ជា Miss Planet Cambodia 2025 ម្នាក់​ៗ​ហ៊ាន​ទស្សន៍ទាយ​ថា កញ្ញា​នឹង​ចូល​ក្នុង Top កំពូល​នៅ​ក្នុង​កម្មវិធី​ជាក់​ជា​មិន​ខាន។

ការ​ប្រកួត​ចូល​មក​ដល់ ដែល​មាន​បេក្ខភាព​ទាំង​អស់ ៣២ ប្រទេស Sydney បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​​ពី​ការ​ត្រៀម​ខ្លួន​ទាំង​សម្លៀកបំពាក់​ប្រចាំ​ថ្ងៃ, វគ្គ​សំណួរ​ចម្លើយ និង Advocacy។ នា​រាត្រី​ផ្ដាច់ព្រ័ត្រ Sydney Marith ធ្វើឲ្យ​ម្នាក់​ៗ​លាន់​មាត់​ថា​នាង​ស័ក្ដិសម​ជាមួយ​តំណែង​ជយលាភី Miss Planet International 2025 ព្រោះ​ការ​ឆ្លើយ​សំណួរ​ដោយ​ការ​ជឿជាក់ ដំណើរ​ដ៏​ទន់ភ្លន់ ទឹក​មុខ​ប្រកប​ដោយ​ស្នាម​ញញឹម សម​គ្នា​ជាមួយ evening gown ពណ៌​ទឹក​ប្រាក់ និង​ទម្រង់​មុខ Barbie របស់​នាង។

មុនទទួលបាន​មកុដ Miss Planet Cambodia 2025 ក៏បាន​បានឈ្នះរង្វាន់ Miss Popular ហើយទទួលបានកន្លែងមួយដោយស្វ័យប្រវត្តិនៅក្នុង TOP 10 និងជា Miss Elegant Body , Beat Interview។ គួរ​បញ្ជាក់​ថា Sydney Marith គឺជា​ម្ចាស់​មកុដ ចំណែក​បវរកញ្ញា​មកពី​ប្រទេស​ម៉ិកស៊ីកូ Cristina Meza Mexico គ្រង​តំណែង​លំដាប់​រង​ទី​១។ រីឯ​លំដាប់​រង​ទី២ បាន​ទៅ​លើ​កញ្ញា Amelie Gigan Miss Planetបារាំង ហើយ Amanda Bransbury ជា​លំដាប់​រង​ទី ៣ គឺ Miss Planet Mauritius និង Miss Planet ជប៉ុន កញ្ញា Kaho Sugiyama ជា​លំដាប់​រង​ទី ៤៕

រូបភាព៖ Miss Planet International និង Miss Planet Cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា