សុគន្ធ និសា មិនត្រឹមរកម្រៃជូនក្រុម​ភ្លេង​បុរាណខ្មែរ​ ថែមបាន​បំពេញ​ក្ដី​ស្រមៃ​ក្មេង​ប្រុស​កម្សត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សុគន្ធ និសា មិនត្រឹមរកម្រៃជូនក្រុម​ភ្លេង​បុរាណខ្មែរ​ ថែមបាន​បំពេញ​ក្ដី​ស្រមៃ​ក្មេង​ប្រុស​កម្សត់

សុគន្ធ និសា មិនត្រឹមរកម្រៃជូនក្រុម​ភ្លេង​បុរាណខ្មែរ​ ថែមបាន​បំពេញ​ក្ដី​ស្រមៃ​ក្មេង​ប្រុស​កម្សត់

ម្ចាស់បទ​ចម្រៀង «ឍាមរាអើយ» អ្នកនាង សុគន្ធ និសា មិន​ត្រឹម​អាច​រក​កម្រៃ​ជូន​ដល់​ក្រុម​ភ្លេង​ពិណពាទ្យ​ខ្មែរ និង​បាន​ជួយ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ ថែម​បាន​ជួយ​បំពេញ​ក្ដី​ស្រមៃ​ដល់​កុមារ​កម្សត់​មួយ​រូប​ផង​ដែរ។

Advertisement

តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​អាខោន​ផ្លូវ​ការ​របស់​ព្រះ​សង្ឃ​មួយ​អង្គ​ព្រះ​នាម Chhun Bann បាន​បង្ហាញ​ក្ដី​រំភើប​ដោយ​អំណរ​ចំពោះ​តារា​ចម្រៀង​ស្រី សុគន្ធ និសា និង​ក្រុម​ការងារ ដែល​បាន​ជួយ​បំពេញ​ក្ដី​ស្រមៃ​ដល់​ក្មេង​ប្រុស​កម្សត់​ម្នាក់ ជាមួយ​ការ​ផ្ដល់ឱកាស​ការងារ​ដល់​ក្រុម​ភ្លេង ទេព​បទុម​វង្ស ពិណពាទ្យ។ តាម​រយៈ​បទ​ចម្រៀង «ឍាមរាអើយ» អ្នក​នាង សុគន្ធ និសា បាន​សម្រេច​ជ្រើស​យក​ក្រុម​ភ្លេង ទេព​បទុម​វង្ស ពិណពាទ្យ សម្ដែង​រួម​គ្នា ដោយ​បាន​ប្រើប្រាស់​ឧបករណ៍​ភ្លេង​ខ្មែរ ចាប៉ី​ដង​វែង។

មិន​នឹក​ស្មាន ឱកាស​ការងារ​ដែល​បាន​ផ្ដល់​ជូន​ក្រុម​ភ្លេង​បុរាណ​ខ្មែរ​នា​លើក​នេះ មិន​ត្រឹម​បាន​លើក​ស្ទួយ​វប្បធម៌​ខ្មែរ ហើយអ្នកនាងផ្ទាល់ថែម​បាន​ជួយ​បំពេញ​ក្ដី​ស្រមៃ​ដល់​ក្មេង​ប្រុស​ម្នាក់ ដែល​ចង់​បាន​កង់​សម្រាប់​ទុក​ជិះទៀតផង។

ក្នុងសារដែលសរសេរបង្ហោះដោយអាខោនព្រះតេជគុណ Chhun Bann មានអត្ថន័យខ្លឹមសារបែបនេះ «អាត្មាភាពសូមថ្លែងអំណរគុណយ៉ាងជ្រាលបំផុតចំពោះបងស្រី សុគន្ធ នីសា តារាចម្រៀងខ្មែរ និងឧត្តមស្វាមី ព្រមទាំងក្រុមការងារ Band Media Studio ទាំងអស់ រួមហ្នឹងក្រុមហ៊ុន V-Cola ដែលផ្តល់ឱកាសការងារដល់ ទេពបទុមវង្ស ពិណពាទ្យ និងបានបំពេញក្តីស្រម៉ៃឱ្យកូនស្វាមួយនេះ ឥលូវគេបានទទួលកង់ តាមសន្យារបស់អាត្មាភាពហើយ ដោយប្រើប្រាស់ថវិការបស់បងដែលបានជួយដល់ក្មេងៗ។

ការ​ផ្ដល់​កម្រៃ​ដល់​ក្រុម​ការងារ​ភ្លេង​ពិណពាទ្យ​ខ្មែរ ក្នុង​បទ​ចម្រៀង​ដ៏​សែន​ស្រទន់​មាន​ន័យ​របស់​អ្នក​នាង សុគន្ធ និសា បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ស្ទួយ​វប្បធម៌​ខ្មែរ អត្តសញ្ញាណ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ពិធី​រៀប​ការ​ពី​បុរាណ។ យ៉ាង​ណា​មិញ ក្រោយ​បំពេញ​បេសកកម្ម​ចេញ​ចម្រៀង​ចូល​ឆ្នាំ​ខ្មែរ​ចំនួន ២ បទ​រួម​មាន «កាឌិនហយ» និង​បទ «ឍាមរា​អើយ» ពេល​នេះ អ្នក​នាង​កំពុង​មាន​វត្តមាន​សម្ដែង​បទ​ចម្រៀង​ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ទឹក​ដី​​អាមេរិក​ផង​ដែរ៕

រូបភាព ៖ ព្រះអង្គ Chhun Bann

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា