តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

Advertisement

ស៊ីន យូប៊ីន ជា​តារា​ស្រី​កម្ពុជា​មួយ​រូប​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា «ទូត​សុឆន្ទៈ​វប្បធម៌» តំណាង​កម្ពុជា និង​ទទួល​បាន​ការ​អញ្ជើញ​ជា​ផ្លូវ​ការ​ចូល​រួម​នៅ​ក្នុង​កម្មវិធី Asian Art Film Festival 2026 ដែល​រៀប​ចំ​ឡើង​នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន។ បង្ហាញ​វត្តមាន​ក្នុង​នាម​ជា «ទូត​សុឆន្ទៈ​វប្បធម៌​ខ្មែរ» នៅ​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី ២០២៦ តារា​ស្រី ស៊ីន យូប៊ីន បាន​ជ្រើស​យក​សំលៀកបំពាក់​ដែល​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ ក្នុង​គោល​បំណង​រំលេច​ឈុត​ខ្មែរ​ក្នុង​កម្មវិធី​លំដាប់​ប្រទេស​ដើម្បីបង្ហាញ​ឱ្យ​បណ្ដា​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​​បាន​ស្គាល់​និង​ឃើញ​ពី​ភាព​ដ៏​អស្ចារ្យ​នៃឈុត​សំលៀកបំពាក់​ខ្មែរ ព្រម​ទាំង​អាច​ផ្សារ​ភ្ជាប់​វប្បធម៌​ខ្មែរ​ជា​មួយ​អ្នក​ទស្សនា​អន្តរជាតិផ្ទាល់​ក្នុង​កម្មវិធី​។ មិន​ត្រឹម​ឈុត​ចូលរួមកម្មវិធី សូម្បីតែអាវដែល យូប៊ីន ពាក់​ក្នុង​ថ្ងៃ​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីក្រុង​ម៉ាកាវ ក៏​ត្រូវ​បាន​ជ្រើស​ច្នៃ​ពី​សូត្រ​ខ្មែរ​ដែល​មិន​ត្រឹម​មាន​ភាព​ប្រណីត​ថែម​ទាំង​បង្ហាញ​ពី​ភាព​ជា​ខ្មែរយ៉ាងស្រស់ស្អាត។

គួរ​ឱ្យ​ដឹង​ថា ដំណើរ​បេសកកម្ម យូប៊ីន លើក​នេះ​ជា​ទំនួល​ខុស​ត្រូវ​មួយ​ដ៏​ធំ​ដែល​មិន​ត្រឹម​ជា​ការ​ចែក​រំលែក​អត្ត​សញ្ញាណ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ទស្សនិកជន​អន្តរជាតិ តែ​ជា​ការ​ផ្សារ​ភ្ជាប់​វិស័យ​ភាពយន្ត​និង​ទេសចរណ៍​ក្នុង​ប្រទេស​ជាមួយ​ការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ល្បីៗ កាន់​បណ្ដា​ផលិតករ​អន្តរជាតិ​បាន​ស្គាល់​ពី​សក្ដានុពល​នៃ​ប្រទេស​កម្ពុជា៕

រូបភាព ៖ ស៊ីន យូប៊ីន

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា