Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna

Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna

កំពូលតារាចម្រៀងប៉ុបកូឡុំប៊ី Shakira ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Billboard អំពីអារម្មណ៍របស់នាង ខណៈកំពុងតែត្រៀមខ្លួនឡើងសម្ដែងនៅក្នុងកម្មវិធី Halftime show ឬពាក់កណ្ដាលការប្រកួតនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup រួមជាមួយក្រុម BTS និងតារាចម្រៀង Madonna ដែលព្រឹត្តិការណ៍នេះនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខ នាកីឡដ្ឋាន MetLife Stadium រដ្ឋ New Jersey សហរដ្ឋអាមេរិក។

Advertisement

តារាចម្រៀងរូបនេះបានថ្លែងថា៖ «ជាដំបូង ខ្ញុំមានអារម្មណ៍ថាជាកិត្តិយសខ្លាំងណាស់ដែលបានរួមសម្ដែងជាមួយ Madonna និងក្រុម BTS។ ខ្ញុំគិតថា ការសម្ដែងនោះនឹងក្លាយជាបទពិសោធន៍មួយដ៏ប្លែកខុស​ពីកម្មវិធី Super Bowl ដែលត្រូវតែនិយាយថា បទពិសោធន៍កាលណោះ ក៏ជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំដែរ»។

ការសម្ដែងពាក់កណ្ដាលការប្រកួតនាពេលនេះ រាប់ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ FIFA World Cup ហើយចំណូលដែលទទួលបានពីការសម្ដែងនេះ នឹងត្រូវនាំយកទៅបរិច្ចាគជូនមូលនិធិអប់រំប្រជាពលរដ្ឋសកលរបស់ហ្វីហ្វា (FIFA Global Citizen Education Fund) ដើម្បីពង្រីកឱកាសផ្នែកការសិក្សា និងជំរុញលើកកម្ពស់កីឡាបាល់ទាត់ដល់កុមារៗនៅទូទាំងពិភពលោកផងដែរ។

ដូច្នេះ នៅក្នុងការសម្ភាសន៍លើកនេះ Shakira ក៏បាននិយាយអំពីមោទនភាពក្នុងការធ្វើជាតំណាងឱ្យសហគមន៍ប្រជាជនឡាទីន និងបានក្លាយជាសំឡេងមួយដើម្បីដាស់តឿនឱ្យមនុស្សគ្រប់គ្នាផ្ដោតការចាប់អារម្មណ៍លើរឿងឱកាសអប់រំរបស់កុមារៗនៅទូទាំងសកលលោក។ នាងក៏បានសង្កត់ធ្ងន់ផងដែរថា យុវជនអ្នកលេងបាល់ទាត់ជាច្រើនរូបក៏ធ្លាប់បានឆ្លងកាត់ការលំបាកវេទនាមកដូចគ្នា ប៉ុន្តែពួកគេមិនព្រមបោះបង់ចោលនោះឡើយ ដោយសារតែមានមនុស្សនៅតែជឿជាក់លើរូបគេ។ ហេតុដូច្នេះហើយ នាងសង្ឃឹមយ៉ាងមុតមាំថា មនុស្សគ្រប់គ្នានឹងជឿជាក់លើកុមារៗដែលកំពុងតែដើរតាមក្ដីស្រមៃរបស់ខ្លួន រួមទាំងជួយរុញច្រានលើរឿងការវិនិយោគជាមួយការសិក្សា និងការបង្កើតឱកាសដល់កុមារទាំងនោះដូចគ្នា។

ទន្ទឹមនឹងនេះ កាលពីចុងសប្ដាហ៍កន្លងទៅ Shakira ក៏បានបញ្ចេញបទចម្រៀងសម្រាប់ព្រឹត្តិការណ៍​ World Cup ឆ្នាំនេះដែរមានចំណងជើងថា “Dai Dai” ដោយសហការជាមួយតារាចម្រៀង Burna Boy។ នេះគឺជាបទចម្រៀង World Cup ទី២ ហើយរបស់ Shakira បន្ទាប់ពីបទ “Waka Waka” ដែលល្បីផ្ទុះខ្លាំងកាលពីឆ្នាំ២០១០ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា