តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

Advertisement

កាល​ពី​ថ្ងៃ​​ ៦ ខែមិថុនា ឆ្នាំ ២០២៦ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីតាំងពិព័រណ៌និងបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីពិភពលោក (World Traditional Costumes Fashion Show) រៀបចំដោយសមាគមលើកកម្ពស់សម្លៀកបំពាក់ Hanbok កូរ៉េ (The Korea Hanbok Promotion Association) នៅសាលតាំងពិព័រណ៍ COEX ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ជាមួយគ្នា តំណាង​ឱ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ ក្រុម​ពន្លក​សិល្បៈ​ដឹក​នាំ​ដោយ​កូន​ខ្មែរ​ដែល​កំពុង​មាន​វត្តមាន​រស់​នៅ​លើ​ទឹក​ដី​កូរ៉េ បាន​ចូលរួម​ដើរ​ម៉ូត​បង្ហាញ​នូវ​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ខ្មែរ ក្នុងគោលបំណងផ្សព្វផ្សាយម៉ូដសម្លៀកបំពាក់ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរដែលជាផ្នែកមួយនៃការទូតវប្បធម៌របស់កម្ពុជា ព្រមទាំងចែករំលែកដល់ពិភពលោកឱ្យបានស្គាល់អំពីអត្តសញ្ញាណជាប្រវត្តិសាស្ត្រ និងគុណតម្លៃនៃវប្បធម៌ខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណមក។

គួរ​បញ្ជាក់​ថា កម្មវិធីតាំងពិព័រណ៌និងបង្ហាញម៉ូដនេះ គឺជាផ្នែកមួយនៃពិព័រណ៍សម្លៀកបំពាក់ប្រពៃណីពិភពលោក ដែលជាព្រឹត្តិការណ៍អមនៃពិព័រណ៍ទេសចរណ៍កូរ៉េឆ្នាំ ២០២៦ (Kotfa លើកទី ៤១) និងជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌សកល សំដៅលើកកម្ពស់បេតិកភណ្ឌអរូបី តាមរយៈការដាក់តាំងបង្ហាញសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសនានា រួមទាំងសម្លៀកបំពាក់ជនជាតិដើមភាគតិច និងសម្លៀកបំពាក់ចម្រុះជាតិសាសន៍៕

រូបភាព ៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា