រឿន ណាត បង្អួតសម្រស់កណ្ដាលសួនផ្កាទូលីព នៅតែស្អាតមិនប្រែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿន ណាត បង្អួតសម្រស់កណ្ដាលសួនផ្កាទូលីព នៅតែស្អាតមិនប្រែ

រឿន ណាត បង្អួតសម្រស់កណ្ដាលសួនផ្កាទូលីព នៅតែស្អាតមិនប្រែ

បើ​ទោះ​ជា​ពេល​នេះ​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨ អ្នក​នាង រឿន ណាត រស់នៅ​លើ​ទឹកដី​អាមេរិក តាម​ស្វាមី ឆ្ងាយពីសង្គមសិល្បៈយ៉ាងណា តែការរៀបចំខ្លួននៅតែអស្ចារ្យដដែល។ ការ​រស់នៅ​ឆ្ងាយ​ស្រុក ឆ្ងាយគ្រួសារ ឆ្ងាយ​អ្នក​គាំទ្រ តែ​បវរកញ្ញា​កម្ពុជា​រូប​នេះ​មិន​បាន​បាត់​មុខ​ឡើយ ដោយ​អ្នកនាង​តែងតែ​បង្ហាញ​សកម្មភាព​ប្រចាំ​ថ្ងៃ​នៅ​លើ​ទឹក​ដី​ប្រទេស​មហា​អំណាច​ឲ្យ​ឃើញ​ជាប្រចាំ។

Advertisement

ថ្មី​ៗ​នេះ រឿន ណាត បាន​ទៅ​លេង​នៅ​សួន​ផ្កា​ទូលីប មហាជន​នៅតែ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​អ្នកនាង​នៅតែ​ស្រស់​ស្អាត និង​រក្សា​បាន​រាង​ស្រឡូន​ដដែល។ ភរិយា​ម្ចាស់​ពាន Mister Friendship 2023 លាង វេងហួរ ហាក់​មិន​ប្រែប្រួល ឬ​បណ្ដែតបណ្ដោយ​ខ្លួន​ឡើយ ដោយ​នៅតែ​ស្អាត សក្តិសម​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨។

រយៈពេល ១ ឆ្នាំ​មក​នេះ​ដែល​សោយសុខ​នៅ​លើ​ទឹកដី​អាមេរិក រឿន ណាត និង​ស្វាមី​តែង​បង្ហាញ​សកម្មភាព​ផ្អែមល្ហែម​នៃ​ជីវិត​គ្រួសារ​តូច​មួយ​នោះ ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់ ហើយ ការងារ​ប្រចាំ​ថ្ងៃ​មមាញឹក​យ៉ាង​ណា ក៏​មិន​ភ្លេច​ដៃគូ​ស្នេហា​ឡើយ។

បន្ទាប់ពី​ភ្ជាប់​ពាក្យ​នៅ​ប្រទេស​កម្ពុជា​កាលពី​ចុង​ឆ្នាំ ២០២៤ Miss Universe 2018 រឿន ណាត និង​ស្វាមី Mister Friendship 2023 លាង វេងហួរ បាន​ដឹក​ដៃ​គ្នា​​ទៅ​​អាមេរិក ហើយ​បាន​រៀបការ​នៅ​ទីនោះ​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២៥ កន្លង​ទៅ។ ជារឿយៗ​គូស្វាមី​ភរិយា​នេះ តែងតែ​ផ្ដល់​ភាព​ភ្ញាក់ផ្អើល​ដល់​គ្នា​មិន​ដាច់៕

រូបភាព៖ Rern Nat

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា