សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Advertisement

ការចេញផ្សាយលើកនេះនឹងក្លាយជាគម្រោងជុំគ្នាទាំង ៥នាក់ ដំបូងរបស់ក្រុម ក្នុងរយៈពេលប្រហែលពីរឆ្នាំពីរខែ បន្ទាប់ពីការចេញផ្សាយអាល់ប៊ុមខ្នាតតូច “Cosmic” កាលពីខែមិថុនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួប ១០ឆ្នាំរបស់ក្រុម។

បើទោះបីជាបច្ចុប្បន្ននេះ Wendy និង Yeri បានចាកចេញពីផលិតកម្ម SM Entertainment និងចុះកិច្ចសន្យាជាមួយផលិតកម្មថ្មីរៀងៗខ្លួនទៅហើយក្ដី តែសមាជិកទាំង ៥ នៅតែអាចត្រឡប់មកជុំគ្នា ដើម្បីបើកទំព័រថ្មីមួយទៀតសម្រាប់ក្រុម Red Velvet។

ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ សមាជិកម្នាក់ៗបានផ្តោតលើសកម្មភាពផ្ទាល់ខ្លួនទាំងក្នុងវិស័យតន្ត្រី សម្តែង វិទ្យុ និងទូរទស្សន៍។ Joy បានចេញអាល់ប៊ុមទោលខ្នាតតូចដំបូងរបស់ខ្លួនដែលមានចំណងជើងថា “From Joy, With Love” ចំណែកឯ Wendy បានបន្តអាជីពទោលជាមួយអាល់ប៊ុមខ្នាតតូចទី៣ គឺ “Cerulean Verge”។

រីឯ Yeri វិញ បានពង្រឹងសមត្ថភាពសម្តែងតាមរយៈគម្រោងខ្សែភាពយន្ត និងរឿងភាគ ខណៈដែល Irene ទើបតែបានចេញផ្សាយអាល់ប៊ុមទោលខ្នាតពេញដំបូងបង្អស់របស់ខ្លួន ក្រោមចំណងជើងថា “Biggest Fan”។

សូមរំឭកផងដែរថា Red Velvet បានបង្ហាញខ្លួនជាលើកដំបូងជាមួយសមាជិក ៤នាក់ គឺ Irene Seulgi Wendy និង Joy ដោយចេញផ្សាយបទ “Happiness” នៅក្នុងខែសីហា ឆ្នាំ២០១៤។ លុះដល់ខែមីនា ឆ្នាំ២០១៥ ទើបមានវត្តមាន Yeri មករួមក្រុមជាមួយនឹងការចេញផ្សាយអាល់ប៊ុម “Ice Cream Cake”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា