ប្អូនជីដូនមួយទាំង២របស់ព្រះនាង ជេនណា ទទួលបានមេដាយមាសលើការប្រកួត កីឡាជឺជីតស៊ូ ជើងឯកថ្នាក់ជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្អូនជីដូនមួយទាំង២របស់ព្រះនាង ជេនណា ទទួលបានមេដាយមាសលើការប្រកួត កីឡាជឺជីតស៊ូ ជើងឯកថ្នាក់ជាតិ

ប្អូនជីដូនមួយទាំង២របស់ព្រះនាង ជេនណា ទទួលបានមេដាយមាសលើការប្រកួត កីឡាជឺជីតស៊ូ ជើងឯកថ្នាក់ជាតិ

ចូលរួមអបអរសាទរ ប្អូន​ជីដូន​មួយ​ទាំង​២​ព្រះ​អង្គ​របស់​ព្រះ​នាង នរោត្ត ជេនណា គឺ​អ្នក​អង្គ​ម្ចាស់ នរោត្តម ច័ក្រាមុន្នី និង​អ្នក​អង្គ​ម្ចាស់ នរោត្តម ពង្សច័ក្រី បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី អម​ដោយ​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​ជឺជី​តស៊ូ ជើង​ឯក​ថ្នាក់​ជាតិ​។

Advertisement

ក្នុង​នាម​ជា​ម្ចាស់​បង ព្រះ​នាង នរោត្តម ជេនណា បាន​បង្ហាញ​ក្ដី​រំភើប និង​សាទរប្អូន​ជីដូន​មួយ​ទាំង​ ២ ​របស់​ទ្រង់​ដែល​ទទួល​បាន​ផ្លែ​ផ្កា​គួរ​ជា​ទី​មោទន​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ជឺជី​តស៊ូ​ថ្នាក់​ជាតិនាលើកនេះ។ នៅ​លើ​សង្វៀន​ប្រកួត​កាល​ពី​ម្សិល​មិញ​នេះ​ដែរ ព្រះ​អង្គ​ម្ចាស់ នរោត្តម ច័ក្រាមុន្នី និង​អ្នក​អង្គ​ម្ចាស់ នរោត្តម ពង្សច័ក្រី ​បុត្រា​សំណព្វ​ចិត្ត​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចារូច័ក្រ បាន​ផ្ដួល​ដៃ​គូ​ប្រកួត​ ​និង​ដណ្ដើម​បាន​ជយលាភី​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ ជើងឯកថ្នាក់ជាតិ លើកទី ៤។

ជាមួយ​គ្នា តារា​សម្ដែង​មុខ​ស្រទន់ អ្នក​នាង សិទ្ធី នីកា ភរិយា​របស់​ទ្រង់ នរោត្តម ចារូច័ក្រ ក៏​បាន​បង្ហោះ​រូបភាព​ច្រើន​សន្លឹក​អម​ដោយ​ក្ដី​រំភើប​ដែល​កូន​ប្រុស​សំណព្វ​ចិត្ត​ទាំង​ ២ ទទួល​បាន​ជោគជ័យ​លើ​ការ​ប្រកួត​។ បន្ថែម​ពី​នេះ មហាជន​ក៏​បាន​ចូលរួម​អបអរសាទរ​ព្រះ​អង្គ​ម្ចាស់​ទាំង​ពីរចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ​​នា​លើក​នេះផងដែរ។

ព្រះនាង នរោត្តម ជេនណា តែងតែ​ជួយ​លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​ញាតិវង្សានុវង្សដែល​សម្រេច​បាន​ជោគជ័យ​ក្នុង​វិស័យ​ផ្សេង​​មិន​ថា សិល្បៈ និ​ង​ផ្នែក​កីឡា​ឡើយ ដោយ​ទ្រង់តែ​ងតែ​បង្ហោះអបអរ លើកទឹកចិត្ត ដែល​បង្ហាញ​ពី​ក្ដីសោមនស្ស​ពីស្នាដៃ​របសស់​បងប្អូន​ទ្រង់ មិន​ថា​សាច់​បង្កើត ឬ​ជីដូន​មួយ​ឡើយ៕

រូបភាព ៖ Sithy Nika & Norodom Jenna

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា