Park Shin Hye នឹងត្រឡប់មកវិញក្នុងរឿង «The Judge from Hell» រដូវកាលទី ២ ក្រោយសម្រាលកូនទី ២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Park Shin Hye នឹងត្រឡប់មកវិញក្នុងរឿង «The Judge from Hell» រដូវកាលទី ២ ក្រោយសម្រាលកូនទី ២

Park Shin Hye នឹងត្រឡប់មកវិញក្នុងរឿង «The Judge from Hell» រដូវកាលទី ២ ក្រោយសម្រាលកូនទី ២

តារាសម្ដែងស្រីកូរ៉េ Park Shin Hye បានបញ្ជាក់ពីគម្រោងបន្ទាប់ដ៏គួរឱ្យរំភើបសម្រាប់អ្នកគាំទ្ររបស់នាង ដោយមានផែនការត្រឡប់មកកាន់រឿងភាគទូរទស្សន៍វិញ បន្ទាប់ពីសម្រាលកូនទីពីរ។

Advertisement

ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ ខែមិថុនា ក្នុងកំឡុងព្រឹត្តិការណ៍ Drama Media Day របស់ស្ថានីយទូរទស្សន៍ SBS ដែលបានរៀបចំឡើងនៅសណ្ឋាគារ Naru Seoul MGallery ក្នុងសង្កាត់ Mapo ទីក្រុងសេអ៊ូល។ អគ្គនាយកនៃផលិតកម្ម Studio S លោក Hong Sung Chang បានទម្លាយឱ្យដឹងថា ខាង SBS ពេលនេះកំពុងផលិតរឿង «The Judge from Hell» រដូវកាលទី ២ ហើយ។

លោកបញ្ជាក់ថា៖ « Park Shin Hye ដែលបច្ចុប្បន្នកំពុងមានផ្ទៃពោះ នឹងត្រឡប់មកវិញនៅឆ្នាំក្រោយ ជាមួយរឿង “The Judge from Hell” រដូវកាលទី ២។ នេះគឺជាលើកដំបូងហើយ ដែលពួកយើងប្រកាសរឿងនេះជាសាធារណៈ»។

ជាខ្សែភាពយន្តភាគបែប Fantasy Action រឿង «The Judge from Hell» និយាយអំពីបិសាចដែលចូលសណ្ឋិតក្នុងរាងកាយរបស់ចៅក្រមម្នាក់ ដើម្បីដាក់ទណ្ឌកម្មជនល្មើស។ ខ្សែភាពយន្តភាគនេះទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីអំឡុងពេលចាក់ផ្សាយក្នុងឆ្នាំ ២០២៤ ដោយទទួលបានអត្រាអ្នកទស្សនាខ្ពស់បំផុតរហូតដល់ ១៣.៦ ភាគរយនៅទូទាំងប្រទេស។

ក្នុងនោះតារាសម្ដែង Park Shin Hye នឹងត្រូវត្រឡប់មកសម្ដែងក្នុងតួអង្គចាស់របស់នាង គឺ ចៅក្រម Kang Bit Na ដែលជាអ្នកផ្តល់យុត្តិធម៌ និងដាក់ទោសដល់មនុស្សអាក្រក់។

គួររម្លឹកផងដែរថា Park Shin Hye បានរៀបការជាមួយតារាសម្ដែង Choi Tae Joon ក្នុងឆ្នាំ ២០២២ ហើយបានទទួលស្វាគមន៍កូនដំបូងនៅចុងឆ្នាំដដែលនោះ។ រហូតដល់ដើមឆ្នាំនេះ នាងក៏បានប្រកាសថា នាងកំពុងពពោះបុត្រទីពីរ។

ខណៈពេលវេលាសម្រាលត្រូវបានរំពឹងនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ Park Shin Hye មានគម្រោងកាត់បន្ថយសកម្មភាពសាធារណៈនានាសម្រាប់ពេលបច្ចុប្បន្ន ដើម្បីផ្ដោតលើការថែទាំសុខភាព មុនពេលត្រលប់មកធ្វើការងារវិញនៅឆ្នាំក្រោយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា