ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​ចាប់​អាជីព​នៅ​អាមេរិក ត្រៀម​សហការ​នឹង​តារា​ស្រី K-pop ដែល​មាន​ឈ្មោះ​ល្បីល្បាញ។

Advertisement

N.John បាន​បង្ហោះ​រូបភាព​១ សន្លឹក ដោយ​បាំង​មុខ​តារា​ស្រី K-Pop ម្នាក់ ហើយ​ឲ្យ​អ្នក​គាំទ្រ​ទស្សន៍ទាយ​ថា​ជា​តារា​ស្រី​រូប​ណា។ ដោយ​ភាគ​ច្រើន​គិត​ថា​ជា​តារា​ស្រី Heyoon Jeong ដែល​មាន​សមត្ថភាព រាំ អ្នកចម្រៀង អ្នក​រ៉េប និង​អ្នក​រៀប​ចំ​ក្បាច់​រាំ​ដ៏​ពូកែ​ថែម​ទៀត​ផង។

សម្រាប់​អ្នក​គាំទ្រ​ជាច្រើន​អះអាង​ថា ហេតុផល​ដែល N.John និង​សហការ​ជាមួយ Heyoon ព្រោះ​អ្នក​ទាំង ២ បាន Follow គ្នា​លើ​ IG និង​រូបរាង​រូប​ព្រាល​ៗ​លើ poster ដែល​បង្ហាញ​ពី​សក់​ពណ៌​ទង់ដែង​ដូច​ម្ចាស់​បទ «Pivot»។ N.John បាន​ឲ្យ​ដឹង​ថា​បទ «Pop Out» Remix នឹង​ចេញ​ផ្សាយ​ចម្រៀង​ឡើងវិញ​នៅ​ថ្ងៃ ២៤ ខែ​មិថុនា ឆ្នាំ ២០២៦។

បើ​ទោះ​ជា​មតិ​ភាគច្រើន​ចង្អុល​បង្ហាញ​ទៅ Heyoon Jeong ក៏ពិត​មែន តែ​ក៏​មាន​អ្នក​ខ្លះ​លើកឡើង​តារា​ស្រី​ដទៃ​ទៀត​ដែរ ក្នុង​នោះ​អ្នក​ខ្លះ​ក៏​ទាយ​ថា Winter របស់​ aespa,Somi និង Chaewon ជាដើម ព្រោះ​តារា​ទាំង​នោះ​ចូលចិត្ត​សក់​ពណ៌​ទង់ដែង ហើយ​ខ្លះ​ទៀត​បញ្ចេញ​មតិ​ថា​ជា Rosé របស់ Black Pink ដោយសារ​តែ​សក់។


រំលឹក​ប្រវត្តិ Heyoon Jeong នាង​កើត​ថ្ងៃ ១ ខែ​តុលា ឆ្នាំ ១៩៩៦ មាន​ទេពកោសល្យ​ច្រៀង​រាំ រ៉េប និង​ជា​អ្នក​រៀបចំ​ក្បាច់​រាំ។ នាង​បាន​តំណាង​ឲ្យ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​ក្រុម​ចម្រៀង​ប៉ុប​សកល Now United ហើយ​បាន​ប្រកាស​ចាកចេញ​ពី​ក្រុម​ចម្រៀង​នោះ កាលពី​ថ្ងៃ ៣ ខែ​មីនា ឆ្នាំ២០២៣។ នាង​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ថ្ងៃ ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ជាមួយនឹងបទចម្រៀង “Pivot” ដែល​សម្ដែង​ដោយ​តារា​ចម្រៀង​អាមេរិក Armani White។ Heyoon Jeong មាន Follower លើ Instagram ជាង ៤ លាន​នាក់។

គួរ​បញ្ជាក់​ថា N.John ពេលនេះ​កំពុង​ក្ដោប​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង ដោយ​បាន​ទៅ​សម្ដែង​នៅ​ទី​នោះ និង​បាន​សហការ​រាំ Challenge បទ ១ «Pop Out» ជាមួយ​តារា K-Pop ច្រើន​រូប​ក្នុង​នោះ​មាន Dayeon You, Yoolwxnder, Dohee Kim, សមាជិក​ក្រុម TNX ២ រូប JUNHYEOK និងTAEHUN ព្រម​ទាំង​តារា​ជាច្រើន​រូប​ទៀត៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា