បវរកញ្ញាខ្មែរជាច្រើនរូបបង្ហាញម៉ូដសម្លៀកបំពាក់ស្បៃបុរាណខ្មែរ នាកម្មវិធី នគរសង្ក្រាន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បវរកញ្ញាខ្មែរជាច្រើនរូបបង្ហាញម៉ូដសម្លៀកបំពាក់ស្បៃបុរាណខ្មែរ នាកម្មវិធី នគរសង្ក្រាន្ត

បវរកញ្ញាខ្មែរជាច្រើនរូបបង្ហាញម៉ូដសម្លៀកបំពាក់ស្បៃបុរាណខ្មែរ នាកម្មវិធី នគរសង្ក្រាន្ត

បើ​ទោះ​ជា​កម្មវិធី «នគរសង្ក្រាន្ត»បាន​បញ្ចប់​ទៅ​ហើយ​ក៏​ដោយ តែ​ពិតជា​ដក់​ជាប់​ក្នុង​ចិត្ត​មហាជន​ខ្មែរ​ជានិច្ច ព្រោះ​មាន​ការ​រៀបចំ​បាន​យ៉ាង​ល្អ​សឹងតែ​គ្រប់​ជ្រុងជ្រោយ ដោយ​មាន​សកម្មភាព​ជាប់​បន្ត​គ្នា​តាំង​ពី​ភ្លឺ រហូត​ដល់​យប់។

Advertisement

ក្នុង​កម្មវិធី «នគរសង្ក្រាន្ត» ខាង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ខ្មែរ «ស្បៃ» ដែល​ជា​គ្រឿងអលង្ការ និង​ជា​សម្លៀកបំពាក់​បែប​ប្រពៃណី​ដ៏​មាន​តម្លៃ​មហាសាល​នៅ​ក្នុង​វប្បធម៌​ខ្មែរ ដែល​មាន​ប្រវត្តិសាស្ត្រ​យូរលង់​ណាស់​មក​ហើយ។ ដោយ​មាន​តារា​បង្ហាញ​ម៉ូដ និង​ជា​បវរកញ្ញា​ដ៏​ល្បី ធ្លាប់​ដើរ​លើ​ឆាក​ទាំង​ក្នុង ន​ិង​ក្រៅ​ប្រទេស។

បវរកញ្ញា​ទាំង​នោះ​មាន ប៊ី សុធារី, ហុក សារីតុលា, ពេជ្រ វត្តីសារ៉ាវឌ្ឍី, ចន សុទីម៉ា, សូរ ពេជ្រវលក្ខណ៍ ព្រម​ទាំង​បវរកញ្ញា​ជាច្រើន​រូប​ទៀត។ ព្រឹត្តិការណ៍​នគរសង្ក្រាន្ត បាន​នាំ​មក​នូវ​ភាព​រីករាយ និង​ការ​លើកស្ទួយ​វប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ ឲ្យ​កាន់តែ​ល្បាញ​ល្បី ក៏​ដូចជា​ធ្វើឲ្យ​បរទេស​កាន់តែ​ចាប់អារម្មណ៍។

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក៏​មាន​ក្បួន​ដង្ហែ, សម្ដែង, លេង​ល្បែង​ប្រជាប្រិយ និង​ការ​ប្រគំ​តន្រ្តី ជាច្រើន​ផង​ដែរ ដែល​នោះ​ជា​ផ្នែក​ជួយ​ទាក់ទាញ​នៃ​កម្មវិធី​ទាំងមូល៕

រូបភាព៖ សមាគមសិល្បករខ្មែរ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា