ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា “Face of Cambodia Kids & Junior 2026” នា​រាត្រី​ថ្ងៃ ១៣ ខែ​សីហា ឆ្នាំ ២០២៦។

Advertisement

Isabella Galliano វ័យ ១៣ ឆ្នាំ កាលពី​យប់មិញ​ក្លាយ​ជា​ជយលាភី “Face of Cambodia Kids & Junior 2026” ហើយ​ក៏​ជា​ចេញ​ទៅ​ប្រទេស​កូរ៉េ ដើម្បី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចូលរួម​ក្នុង​ការ​កម្មវិធី​ប្រកួត​អន្តរជាតិ​ឆាប់​ៗ​នេះ។ ម៉ូដែល​ស្រី​វ័យ​ក្មេង​របស់​កម្ពុជា​រូប​នេះ បាន​ខិតខំ​ប្រឹងប្រែង និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។

ព្រោះ​តែ​ហ្វឹកហាត់ រៀន​សូត្រ​ជាមួយ​អ្នក​ជំនាញ​ត្រឹមត្រូវ ហើយ​ដោយ​រូប​សម្រស់​អំណោយផល​ពី​ធម្មជាតិ​ទៀត​នោះ Isabella Galliano លេចធ្លោ​សម​នឹង​ទទួល​បាន​តំណែង​នោះ​តែម្ដង។ សម្រស់​កូន​កាត់​ដ៏​ឆើតឆាយ ធ្វើឲ្យ Isabella Galliano ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ហើយ​អាច​ដណ្ដើម​តំណែង​ម្ចាស់​ជយលាភី Face of Cambodia Kids & Junior 2026 នៅ​គ្រុប C។

គួរបញ្ជាក់​ផងដែរ​ថា Isabella Galliano កាលពី​ថ្មី​ៗ​នេះ​ទើប​ទទួល​បានតំណែង Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​៕

រូបភាព៖ Isabella Galliano

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា