កុយ អេនណា បង្ហាញ​វត្តមាន​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅបារាំង ​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ការ​ទូត​ខ្មែរ-បរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុយ អេនណា បង្ហាញ​វត្តមាន​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅបារាំង ​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ការ​ទូត​ខ្មែរ-បរទេស

កុយ អេនណា បង្ហាញ​វត្តមាន​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅបារាំង ​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ការ​ទូត​ខ្មែរ-បរទេស

បវរកញ្ញា​កម្ពុជា កុយ អេនណា បាន​បង្ហាញ​វត្តមាន​ក្នុងពិធី​លាង​សាយភោជន៍នៅ​និវេសនដ្ឋាន Charles Floquet ជាមួយការបង្ហាញ​បេក្ខភាពដែលត្រូវ​ជ្រើស​រើស​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​របស់​អង្គការ UNESCO នៅឯប្រទេសបារាំង។

Advertisement

ដូច​ដែល​មហាជន​បាន​ជ្រាប បេសកកម្ម​របស់ អេនណា ទៅ​កាន់​ប្រទេស​បារាំង​នា​លើក​នេះ នាង​មិន​ត្រឹម​ចូលរួម​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អន្តរជាតិ កាន លើក​ទី​៧៩ ប៉ុណ្ណោះ​ទេ បវរ​កញ្ញា​កម្ពុជា​រូប​នេះ​ក៏​បាន​​នាំ​យក​ឈុត «ស្បៃ​បុរាណ​ខ្មែរ» ទៅ​បង្ហាញ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​ថែម​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ទូត​សុឆន្ទៈ​នៃ​ក្រសួង​កិច្ចការ​នារី​រូប​នេះ ក៏​ទទួល​បាន​ការ​អញ្ជើញ​ចូល​ចួប​សំណះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ឯកឧត្ដម លុយ ដាវីត ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសបារាំង​ផង​ដែរ។

ជាមួយគ្នានេះផងដែរ បវរ​កញ្ញា​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន​រូប​នេះ ក៏ទទួលបានការអញ្ជើញឱ្យចូល​រួម​ក្នុង​ពិធី​លាង​សាយភោជន៍ បង្ហាញ​បេក្ខភាពរបស់កម្ពុជានៅនិវេសនដ្ឋាន Charles Floquet សមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ​យូណេស្កូ សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី អាណត្តិឆ្នាំ ២០២៦–២០៣០ ដែលការបោះឆ្នោតធ្វើឡើងនៅខែមិថុនាខាងមុខ នៅទីក្រុងប៉ារីស ខណៈ​ដែល​ព្រឹត្តិការណ៍នេះអញ្ជើញចូលរួមពីសំណាក់​ឯកអគ្គរាជទូត អ្នកការទូត និងតំណាងនៃបណ្ដាប្រទេសជាមិត្តប្រចាំប្រទេសបារាំង។

ការ​បង្ហាញ​វត្តមាន​របស់ កុយ អេនណា ចូល​រួម​ក្នុង​ពិធី​លំដាប់​អន្តរជាតិ​ និងផ្លូវការក្នុងប្រទេសបារាំងនាពេលនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សក្ដានុពល​របស់​ស្ត្រី​ ក្នុងនាមជាបវរកញ្ញាខ្មែរ ក៏ដូចជាតំណាងឱ្យភាព​ជា​ស្ត្រីក្នុងការដឹកនាំផងដែរ៕

រូបភាព ៖ Koy Anna & His Excellency Luy Davit

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា