Kim Soo Hyun អរគុណអ្នកគាំទ្រ និងអ្នកស៊ើបអង្កេត ស្របពេលអ្នកផ្សាយព័ត៌មានលោកទាក់ទង Kim Saeron ត្រូវចាប់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Kim Soo Hyun អរគុណអ្នកគាំទ្រ និងអ្នកស៊ើបអង្កេត ស្របពេលអ្នកផ្សាយព័ត៌មានលោកទាក់ទង Kim Saeron ត្រូវចាប់ខ្លួន

Kim Soo Hyun អរគុណអ្នកគាំទ្រ និងអ្នកស៊ើបអង្កេត ស្របពេលអ្នកផ្សាយព័ត៌មានលោកទាក់ទង Kim Saeron ត្រូវចាប់ខ្លួន

តារាសម្ដែងកូរ៉េ Kim Soo Hyun បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដើម្បីថ្លែងអំណរគុណដល់អាជ្ញាធរស៊ើបអង្កេត និងអ្នកគាំទ្រដែលបានជួយជ្រោមជ្រែងរូបលោក រយៈពេលមួយឆ្នាំបន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មានទាំងទឹកភ្នែក ជុំវិញការចោទប្រកាន់ជាច្រើនដែលបានឡោមព័ទ្ធរូបលោក។

Advertisement

នៅថ្ងៃទី ២៧ ខែឧសភា នេះ ក្រុមហ៊ុន Gold Medalist ដែលជាភ្នាក់ងារគ្រប់គ្រងរបស់លោក បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការចោទប្រកាន់ផ្សេងៗ រួមទាំងភស្តុតាង និងពាក្យបណ្ដឹងផ្លូវច្បាប់ជាច្រើនករណីពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសកន្លងមក។

យោងតាមភ្នាក់ងារនេះ បានឱ្យដឹងថា ការសន្ទនាតាមកម្មវិធី KakaoTalk ដែលត្រូវបានបញ្ចេញជាសាធារណៈ និងត្រូវបានចោទប្រកាន់ថាមានការពាក់ព័ន្ធនឹងតារាសម្ដែងស្រី Kim Sae Ron ត្រូវបានរកឃើញថាជាការសន្ទនាដែលត្រូវបានគេកែច្នៃ និងប្រឌិតឡើង ដោយប្រើប្រាស់ការឆ្លើយឆ្លងរបស់បុគ្គលផ្សេងដែលមិនមានការពាក់ព័ន្ធណាមួយជាមួយលោក Kim Soo Hyun ឡើយ។ ភ្នាក់ងារនេះក៏បានអះអាងផងដែរថា ខ្សែអាត់សំឡេងដែលត្រូវបានគេនិយាយថាជាសំឡេងតារាសម្ដែងស្រីរូបនោះ គឺត្រូវបានប្រឌិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា AI។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាពធ្ងន់ធ្ងរនៃករណីនេះបាននាំឱ្យតុលាការសម្រេចចេញដីកាចាប់ខ្លួន លោក Kim Se Ui ជាម្ចាស់ឆានែលយូធូប Hover Lab និងវិទ្យាស្ថានស្រាវជ្រាវ Garo Sero ពីបទរំលោភច្បាប់ រួមមានការបរិហារកេរ្តិ៍តាមរយៈព័ត៌មានមិនពិតនៅក្រោមច្បាប់បណ្ដាញព័ត៌មាន និងទូរគមនាគមន៍, បទល្មើសពាក់ព័ន្ធនឹងការតាមដាន និងយាយី, ការចែកចាយសម្ភារដែលបានថតដោយខុសច្បាប់ ព្រមទាំងការបង្ខិតបង្ខំ និងការគំរាមកំហែង។

ភ្នាក់ងារនេះបានថ្លែងថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអាជ្ញាធរស៊ើបអង្កេត ដែលបានវែកញែករកការពិតផ្អែកលើភស្តុតាងទាំងឡាយ»។

ភ្នាក់ងារនេះក៏បានរម្លឹកឡើងវិញអំពីសន្និសីទសារព័ត៌មានរបស់ Kim Soo Hyun កាលពីមួយឆ្នាំមុន ដែលកាលណោះតារាសម្ដែងរូបនេះបាននិយាយថា៖ «ខ្ញុំនឹងមិនសុំឱ្យមនុស្សគ្រប់គ្នាជឿជាក់លើខ្ញុំនោះទេ។ ខ្ញុំនឹងបង្ហាញភាពស្អាតស្អំឱ្យបាន»។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ «រយៈពេលមួយឆ្នាំកន្លងមកនេះ គឺត្រូវបានលះបង់ទាំងស្រុងដើម្បីរក្សាការសន្យានោះ»។

សេចក្តីថ្លែងការណ៍បានបន្តទៀតថា៖ «ទីបំផុត ការពិតត្រូវបានបង្ហាញឱ្យឃើញតាមរយៈនីតិវិធីស្របច្បាប់ និងការស៊ើបអង្កេតយ៉ាងល្អិតល្អន់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នាដែលបានជឿជាក់ និងរង់ចាំលោក Kim Soo Hyun»។

គួរបញ្ជាក់ផងដែរថា មុននេះ Kim Soo Hyun បានធ្លាក់ចូលទៅក្នុងរឿងចម្រូងចម្រាសយ៉ាងខ្លាំងជុំវិញការចោទប្រកាន់ថា លោកធ្លាប់បានទាក់ទងស្នេហាជាមួយតារាសម្ដែងស្រីដែលបានបាត់បង់ជីវិត Kim Sae Ron ខណៈពេលដែលនាងនៅជាអនីតិជននៅឡើយ។ ទោះបីជាលោកបានទទួលស្គាល់ថា ពួកគេពិតជាធ្លាប់បានទាក់ទងគ្នាកាលពីអតីតកាលមែនក៏ដោយ ប៉ុន្តែលោកបានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលថា ទំនាក់ទំនងនោះបានចាប់ផ្ដើមឡើងតាំងពីពេលដែលនាងមិនទាន់គ្រប់អាយុ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា