ដ្បិតមានពាក្យរិះគន់ខ្លះ Jisoo កំពុងត្រៀមខ្លួនទទួលពានរង្វាន់នៅមហោស្រពភាពយន្តភាគទីក្រុង Cannes | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្បិតមានពាក្យរិះគន់ខ្លះ Jisoo កំពុងត្រៀមខ្លួនទទួលពានរង្វាន់នៅមហោស្រពភាពយន្តភាគទីក្រុង Cannes

ដ្បិតមានពាក្យរិះគន់ខ្លះ Jisoo កំពុងត្រៀមខ្លួនទទួលពានរង្វាន់នៅមហោស្រពភាពយន្តភាគទីក្រុង Cannes

Jisoo ត្រៀមឡើងទទួលពានរង្វាន់ Madame Figaro Rising Star Award នៅក្នុងមហោស្រពភាពយន្តភាគ Cannes International Series Festival នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ​។

Advertisement

នៅថ្ងៃទី ១០ ខែមីនា Canneseries បានប្រកាសនៅលើគណនី Instagram ផ្លូវការថា Jisoo នឹងបង្ហាញវត្តមាននៅលើកម្រាលព្រំផ្កាឈូកចូលរួមមហោស្រពស៊េរីភាពយន្តទីក្រុង Cannes នៅលើទឹកដីប្រទេសបារាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែមេសា ខាងមុខ។

លោក Albin Lewi នាយកផ្នែកសិល្បៈនៃ Canneseries បានពន្យល់ពីមូលហេតុនៃការជ្រើសរើសតារាស្រីវ័យ ៣១ឆ្នាំជាម្ចាស់ពានរង្វាន់ Madame Figaro Rising ថា៖ “ដំណើរលើវិថីសិល្បៈ សមត្ថភាពក្នុងការត្រួសត្រាយផ្លូវលើវិស័យច្នៃប្រតិដ្ឋថ្មីៗ និងមន្តស្នេហ៍ដ៏មានឥទ្ធិពលលើឆាកអន្តជាតិរបស់ Jisoo គឺជាធាតុផ្សំដ៏ល្អឥតខ្ចោះក្នុងការជ្រើសរើសនាងជាម្ចាស់ពានរង្វាន់នេះ”។

គួរឱ្យដឹងផងដែរថា Madame Figaro Rising Star Award គឺជាពានរង្វាន់ដែលនឹងផ្តល់ជូនដល់តារាសម្ដែងដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងកម្រិតពិភពលោក ខណៈកាលពីឆ្នាំមុនៗ តារាល្បីៗដែលធ្លាប់ទទួលបានពានរង្វាន់មួយនេះ មានដូចជា Sydney Sweeney, Daisy Edgar-Jones, Marie Colomb និង Ella Purnell ជាដើម។

ទទួលតំណែងជាតួឯកស្រីដំបូងនៅក្នុងរឿង Snowdrop រឿងភាគថ្មី Boyfriend On Demand របស់សមាជិកក្រុម BLACKPINK រូបនេះ បានជាប់ចំណាត់ថ្នាក់លេខ ៥ ជាភាពយន្តភាគកំពូលប្រជាប្រិយភាពលំដាប់ពិភពលោកនៅលើ FlixPatrol បន្ទាប់ពីការចាក់ផ្សាយ។

ទោះបីជាមានការរិះគន់ទៅលើសមត្ថភាពសម្ដែងរបស់ Jisoo ខ្លះក្ដី Boyfriend On Demand ទទួលបានចំណាប់អារម្មណ៍លំដាប់កំពូលក្នុងប្រទេសកូរ៉េខាងត្បូង ឥណ្ឌា និងហុងកុង ហើយក៏បានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងប្រទេសជាច្រើនទៀត រួមទាំងប្រទេសប្រេស៊ីលផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា