ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២ម៉ឺន​ដុល្លារ។

Advertisement

លោក កុសល សុភា ហៅ VJ សុភា អតីត​ផលិតករ និង​ជា​ពិធី​ករ​ល្បី​ឈ្មោះ​មួយ​រូប​របស់​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍ MY TV កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦ បាន​លួច​យក​សម្ភារៈ​កាមេរ៉ា​មួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២ម៉ឺន​ដុល្លារ​ របស់​ក្រុម​ហ៊ុន HK7 ចេញ​ទៅ​បាត់​ស្រមោល មិន​អាច​ទាក់ទង​បាន រហូតដល់​ថ្ងៃ ២០ ខែ មីនា ឆ្នាំ ២០២៦ ទើប​លោក​ស្រី អ៊ឹម សុគន្ធា បាន​បញ្ចេញ​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ក្រុម​ហ៊ុន ដើម្បី​ស្វែង​រក​ជន​ខិល​ខូច​រូប​នេះ មក​សួរ​នាំ​និង​ដាក់​ទោស​ទៅ​តាម​ច្បាប់។

ជា​មួយ​គ្នា ដំណឹង​នេះ​បាន​លេច​ឮ​ដល់​ត្រចៀក​របស់​ម្ដាយ​ឪពុក​ជរា​របស់ VJ សុភា។ លោក​ទាំង​បង្ហាញ​ការ​តក់​ស្លុត និង​ភ័យ​ព្រួយ​បារម្ភ​ខ្លាច​ថា​កូន​ប្រុស​ត្រូវ​ជាប់​ទុក្ខ​ទណ្ឌ​ព្រោះ​បាន​លួច​សម្ភារៈ​ក្នុង​ក្រុម​ហ៊ុន​ដែល​ខ្លួន​កំពុង​បម្រើ​ការ ពោល​គឺ​ក្រុមហ៊ុន HK7 របស់​លោក​ស្រី អ៊ឹម សុគន្ធា នោះ​ឯង។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ ពិត​មិន​អាច​ឈរ​ឱប​ដៃ​មើល ក៏​បាន​សុំ​ជួប​ដោយ​ផ្ទាល់​ជាមួយ​ម្ចាស់​ប្រ៊េន HK7 ក្នុង​គោល​បំណង​សុំ​ការ​អភ័យ​ទោស ក៏​ដូច​ជាសុំ​ការ​លើក​លែង​ចំពោះ​កូន​ប្រុស​ដែល​បាន​ប្រព្រឹត្តិ​ទង្វើ​ខុស​ឆ្គង។

ជា​លទ្ធផល លោក​ស្រី អ៊ឹម សុគន្ធា ដែល​ជា​ម្ចាស់​ប្រ៊េន HK7 បាន​យល់​ព្រម​លើក​លែង​ទោស​ដល់ VJ សុភា ដោយ​បាន​ដក​ពាក្យ​បណ្ដឹង និង​ពុំ​បាន​ទាម​ទារ​សំណង​អ្វី​នោះ​ឡើយ សុំ​ត្រឹម​បុគ្គល​រូប​នេះ ភ្ញាក់​រលឹក ដឹង​ខុស ចេះ​កែ​ខ្លួន​ឡើង​វិញ មិន​ប្រព្រឹត្តិ​ទង្វើ​បែប​នេះត​ទៀត។ មិន​ត្រឹម​ឈប់​ដេញ​ដោល​បន្ត លោក​ស្រី​ក៏​បាន​ជូន​ថវិកា​ដល់​ម្ដាយ​ឪពុក​របស់ VJ សុភា ថែម​ទៀត​ផង៕

វីដេអូទី១៖ https://www.facebook.com/reel/2016882062537265

វីដេអូទី២៖ https://www.facebook.com/share/r/1FDAGk8FMV/

វីដេអូទី៣៖ facebook.com/reel/1584415809524721/?s=single_unit

រូបភាព ៖ Im Sokunthea

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា