តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា

តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា

លោក Owen Cheung និង​កញ្ញា Tiffany Lau ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​ទូរទស្សន៍​ហុងកុង​ដ៏​ពេញ​និយម​របស់​ទូរទស្សន៍ TVB បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រាត្រីសមោសរ​អបអរ​ខួប ៣១ ឆ្នាំ​របស់​ណាហ្គា​វើលដ៍​នៅថ្ងៃទី២៣ ហើយ​បាន​ត្រឡប់​ទៅ​វិញ​នា​ថ្ងៃ​បន្ទាប់។

Advertisement

មក​ដល់​ដី​ខ្មែរ​ភ្លាម​ ដៃគូ​ក្នុង​រឿង «តម្រុយ​មរណៈ» ទទួល​បាន​ការ​ស្វាគមន៍​ពី​សំណាក់​អ្នក​គាំទ្រ​រឿង​ហុងកុង។ បើ​ទោះ​ជា​អ្នក​ទាំង ២​មក​តែ​១ថ្ងៃ តែ Owen និង Tiffany ភ្ញាក់ផ្អើល​នឹង​កម្លាំង​គាំទ្រ របស់​ហ្វេន​នៅ​ប្រទេស​កម្ពុជា។ ទឹកមុខ​ញញឹម​ស្រស់​ពព្រឹមហើយ​ថែម​ទាំង​រួសរាយ​រាក់ទាក់ទៀត ​ Owen និង Tiffany ធ្វើឲ្យ​អ្នក​គាំទ្រ​សរសើរ​អ្នក​ទាំង ២ មិន​ដាច់​ពី​មាត់ ។

ទាំង Owen Cheung និង Tiffany Lau ត្រូវ​បាន​អ្នក​គាំទ្រ​ដែល​ទៅ​ទទួល​នៅ​ព្រលាន​យន្តហោះ និង​នៅ​ណាហ្គា​វើលដ៍​ សរសើរ​ពី​រូប​សម្រស់​ថា ស្រស់​ស្អាត សង្ហា​ជាង​ក្នុង​រឿង​ទៅទៀត ហើយ​អ្នកគាំទ្រ​ក៏បាន surprise ខួបកំណើតឲ្យ Tiffany ផងដែរ។ អ្នកគាំទ្រលាន់មាត់ថា Tiffany មាន​កម្ពស់​ខ្ពស់​ស្រឡះ​ ១,៧៨ ម៉ែត្រ ស័ក្តិសមលំដាប់រងទី១ ​បវរកញ្ញាហុងកុងឆ្នាំ ២០១៦។ តារា​ស្រីហុងកុង​វ័យ ២៩ ឆ្នាំ បើទោះជាទៅដល់ហុងកុង​ហើយ​ក៏​ដោយ នាង​នៅតែ share story ដែលអ្នក​គាំទ្រ​បង្ហោះ​នៅ Instagram ជាច្រើនបន្តបន្ទាប់។

តារា​ប្រុស​ស្រី​ដ៏​ល្បី​របស់ TVB ទាំង ២ ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​រឿង «Anonymous Signal ឬ​តម្រុយ​មរណៈ» ដែល​ចាក់​បញ្ចាំង​នៅ​ខ្មែរអំឡុងខែ​កក្កដា ឆ្នាំ ២០២៥ ដោយ​ក្នុង​រឿង​នោះ អ្នក​ទាំង ២ ស្ថិត​នៅ​ក្រុម​ស៊ើបអង្កេត ASIB ដោយ Owen ជាតួអង្គ Gogo និង Tiffany ជាតួអង្គ ចាលីន ហើយ​ភាព​ស៊ី​ចង្វាក់​នៃ​ការ​សម្ដែងរឿងនោះធ្វើឲ្យ Owen និង Tiffany ធ្វើឲ្យ​អ្នក​គាំទ្រ​តែងតែ​ផ្គូផ្គង​គ្នា​រហូត។

ក្រោយ​រឿង «តម្រុយ​មរណៈ» Owen និង Tiffany តែងតែ​ត្រូវ​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សេង​ៗ​គ្នា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ សម្រាប់ Tiffany Lau មាន​ភាព​ល្បីល្បាញ​តាំងពី​រឿង “The Invisibles” ដែល​ខ្មែរ​ស្គាល់​ថា “ភ្នាក់ងារ POTT បង្ក្រាបបទល្មើស” ដ៏​ល្បី​ខ្លាំង​នៅ​អាស៊ី​កាលពី​ឆ្នាំ ២០២៤។ ចំណែក Owen Cheung មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង ​តាំងពី​រឿង “យុទ្ធសាស្ត្រ​បំបែក​រឿង​ក្ដី​” មក​ម្ល៉េះ៕

រូបភាព៖ Leak Kanha, Malis Chan, im sreykhim និង nagaworld_hotel

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា