ក្រៅពីប្រគេនដី ៤ ហិចតាហើយ ហេង វិសាល ស្រីនា និងគ្រួសារ បរិច្ចាគប្រាក់ ១ ម៉ឺន​ដុល្លារពីលើថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រៅពីប្រគេនដី ៤ ហិចតាហើយ ហេង វិសាល ស្រីនា និងគ្រួសារ បរិច្ចាគប្រាក់ ១ ម៉ឺន​ដុល្លារពីលើថែមទៀត

ក្រៅពីប្រគេនដី ៤ ហិចតាហើយ ហេង វិសាល ស្រីនា និងគ្រួសារ បរិច្ចាគប្រាក់ ១ ម៉ឺន​ដុល្លារពីលើថែមទៀត

កាលពី​មួយ​ខែ​មុន ពោល​ថ្ងៃ ២៧ ខែ​មីនា ឆ្នាំ ២០២៦ អ្នក​ផលិត​មាតិកា​ដ៏​ល្បី ហេង វិសាល និង​ភរិយា ព្រម​ទាំង​គ្រួសារ​បាន​ប្រកាស​ប្រគេន​ដី ៤ ហិកតា​ដល់​សង្ឃ ដើម្បី​កសាង​ជា​កន្លែង​បដិបត្តិវិបស្សនា ដោយ​មិន​ទាន់​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ទីតាំង​ឡើយ។

Advertisement

នៅ​ថ្ងៃ​នេះ​ដែរ គ្រួសារ​អ្នក​ផលិត​មាតិកា និង​ចូល​ចិត្ត​ធ្វើ​បុណ្យ​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រៅពី​ដី ៤ ហិចតា នោះ​ហើយ ហេង វិសាល និង​ភរិយា ជា ស្រីនា ព្រម​ទាំង​គ្រួសារ​បរិច្ចាគ​ប្រាក់ ១ ម៉ឺន​ដុល្លារ​ពីលើ​បន្ថែម​ទៀត ដើម្បី​ចូលរួម​កសាង​មជ្ឈមណ្ឌល។

ម្ចាស់​ផលិតផល We Young បាន​ចែករំលែក​ដំណឹង​ល្អ​នេះ​ថា “បងប្អូន​អើយ​ថ្ងៃនេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ឥឡូវ​នេះ​មជ្ឈមណ្ឌល​វិបស្សនា​ខេត្ត​កំពង់ឆ្នាំង​ចាប់ផ្ដើម​កសាង​ហើយ ដូច្នេះ​បងប្អូន​ដែល​ជា​អ្នក​ដែល​ប្រាថ្នា​បុណ្យ ជា​អ្នក​ស្រឡាញ់​នៅ​អំពើ​ល្អ ជា​អ្នក​ប៉ង និង​ផ្ដល់​ក្ដី​សុខ​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​អស់​កាល​យូរ ចូរ​អ្នក​ទាំងឡាយ​ចូលរួម​នៅ​ការ​បំពេញ​បុណ្យ​នេះ​ចុះ ក្រៅពី​ដី​ចំនួន ៤ ហិចតា​ដែល​ខ្ញុំ ក្រុម​គ្រួសារ និង​ក្រុម​ញាតិ​បាន​លះ​ហើយ​ថ្ងៃ​មុន ព្រឹក​នេះ​ខ្ញុំ និង​ភរិយា​ក៏​សូម​បរិច្ចាគ​ប្រាក់​ចំនួន 10 000$ ពី​លើ​បន្ថែម​ទៀត ដើម្បី​ចូលរួម​កសាង​មជ្ឈមណ្ឌល​នេះ​ឲ្យ​ឆាប់​ហើយសូម​ការ​លះ​នៅ​ទ្រព្យ​ផ្ទាល់​ខ្លួន​នេះ សូម​ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ជន​ច្រើន ហើយ​សូម​ឲ្យ​មនុស្ស ​សត្វ​ទាំងអស់​បាន​ដល់​នៅ​សេចក្ដី​សុខ​”។

សកម្មភាព ហេង វិសាល និង​គ្រួសារ​ទទួល​បាន​ការ​សាទរ និង​ចូលរួម​តាម​រយៈ​ការ​វេរ​បច្ច័យ​ច្រើន​តាម KHQR។ សម្រាប់​ទីតាំង​កន្លែង​វិបស្សនា​នោះជាប់វត្តក្រាំងល្វា ឬ​ឈ្មោះ​វត្ត​ឧទុម្ពរ ​នៅ​ភូមិ​ក្រាំងល្វា ឃុំក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គ្រាន់តែ​ឃើញ​រូបភាព​តាម​រយៈ​រូបភាព​ប្លង់ 3D កន្លែង​វិបស្សនា​នោះ​មាន​អាគារ មាន​គូ​ទឹក មាន​ឈើ បៃតង​ខៀវ​ខ្ចី ស្រស់​ស្អាត ស្រឡះ​មុខ​ស្រឡះ​មាត់ និង​គួរឲ្យ​ចង់​ទៅ​។ គួរ​បញ្ជាក់​ថា គ្រួសារ ស្រីនា វិសាល ជា​មនុស្ស​ជ្រះថ្លា​នូវ​វិស័យ​ពុទ្ធសាសនា។ ដូច​ថ្មី​ៗ​នេះ​ឪពុក​ក្មេក ហេង វិសាល បាន​ទៅ​បួស ហើយ​ម្ដាយ​បង្កើត​ក៏​បាន​ចូលរួម​បញ្ចប់​វគ្គ​បដិបត្តិ​វិបស្សនា​ញាណ១៦ នៅ​វត្ត​ត្រកៀត៕

រូបភាព៖ Heng Visal

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា