Heeseung អតីតសមាជិកក្រុម ENHYPEN ត្រៀមបង្ហាញខ្លួនជាសិល្បករទោលក្នុងខែមិថុនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Heeseung អតីតសមាជិកក្រុម ENHYPEN ត្រៀមបង្ហាញខ្លួនជាសិល្បករទោលក្នុងខែមិថុនា

Heeseung អតីតសមាជិកក្រុម ENHYPEN ត្រៀមបង្ហាញខ្លួនជាសិល្បករទោលក្នុងខែមិថុនា

Heeseung អតីតសមាជិកក្រុម ENHYPEN កំពុងត្រៀមបង្ហាញខ្លួនក្នុងនាមជាសិល្បករទោល ក្រោមឈ្មោះថា “Evan” ដើម្បីចាប់ផ្ដើមជំពូកថ្មីក្នុងវិថីខេប៉ុប នៅខែមិថុនា ខាងមុខនេះ។

Advertisement

ផ្អែកតាមការចុះផ្សាយផ្ដាច់មុខពីសារព័ត៌មាន IZE នៅថ្ងៃទី ១១ ខែឧសភានេះ តារាខេប៉ុបដែលមានឈ្មោះថ្មីថា Evan នឹងបញ្ចេញបទចម្រៀងទោលដំបូងរបស់ខ្លួននៅក្នុងខែមិថុនា ដើម្បីបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាសិល្បករទោល។ យ៉ាងណាមិញ ផលិតកម្ម Belift Lab នៅមិនទាន់បញ្ចេញព័ត៌មានលម្អិតទាក់ទងនឹងប្រភេទតន្ត្រី និងពេលវេលាចេញផ្សាយជាក់លាក់នៅឡើយទេ។

ការផ្លាស់ប្តូរនេះកើតឡើងក្នុងរយៈពេលប្រហែល ៣ ខែ បន្ទាប់ពីតារាប្រុសវ័យ ២៤ ឆ្នាំរូបនេះ បានចាកចេញពីក្រុម ENHYPEN ក្នុងគោលបំណងស្វែងរកទិសដៅតន្ត្រីថ្មីប្លែកពីមុន និងចាប់ផ្តើមសកម្មភាពការងារទោល។

តាំងពីបង្ហាញខ្លួនដំបូងក្នុងនាមជាសមាជិកក្រុម ENHYPEN កាលពីឆ្នាំ ២០២០ Evan បានកសាងប្រជាប្រិយភាពក្នុងនាមជាអ្នកចម្រៀងគោលរបស់ក្រុម ជាមួយនឹងសមត្ថភាពរ៉េប និងការសម្ដែងលើឆាក ពោលគឺជាសិល្បករពហុជំនាញ។

ក្រៅពីការងារលើឆាក លោកក៏បានបង្ហាញទេពកោសល្យក្នុងការនិពន្ធទំនុកច្រៀង បទភ្លេង និងផលិតបទចម្រៀងតាមរយៈស្នាដៃល្បីៗជាច្រើន ដូចជាបទ Highway 1009 និង Dial Tragedy ជាដើម។

អមជាមួយស្នាដៃថ្មីនេះ Evan គ្រោងនឹងចូលរួមក្នុងកម្មវិធី 2026 Busan One Asia Festival នៅថ្ងៃទី ២៨ ខែមិថុនា នាពហុកីឡដ្ឋាន Busan Asiad Main Stadium។ លើសពីនេះ លោកក៏នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី KCON LA 2026 ដែលនឹងប្រព្រឹត្តទៅនៅ Crypto.com Arena ទីក្រុង Los Angeles សហរដ្ឋអាមេរិក នៅថ្ងៃទី ១៦ ខែសីហា ខាងមុខនេះ ផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា