Dua Lipa ប្តឹងក្រុមហ៊ុន Samsung ទាមទារសំណង ១៥ លានដុល្លារ ជុំវិញការប្រើប្រាស់រូបភាពនាងលើប្រអប់ទូរទស្សន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Dua Lipa ប្តឹងក្រុមហ៊ុន Samsung ទាមទារសំណង ១៥ លានដុល្លារ ជុំវិញការប្រើប្រាស់រូបភាពនាងលើប្រអប់ទូរទស្សន៍

Dua Lipa ប្តឹងក្រុមហ៊ុន Samsung ទាមទារសំណង ១៥ លានដុល្លារ ជុំវិញការប្រើប្រាស់រូបភាពនាងលើប្រអប់ទូរទស្សន៍

តារាចម្រៀងប៉ុបអង់គ្លេស Dua Lipa បានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ១៥ លានដុល្លារប្រឆាំងនឹងក្រុមហ៊ុន Samsung ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានប្រើប្រាស់រូបភាពរបស់នាងនៅលើប្រអប់ទូរទស្សន៍របស់ខ្លួនដោយគ្មានការអនុញ្ញាត។ នោះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១១ ខែឧសភានេះ។

Advertisement

ផ្អែកតាមពាក្យបណ្តឹងដែលបានដាក់ទៅតុលាការសម្រាប់តំបន់កណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសុក្រ តារាចម្រៀង Lipa បានចោទប្រកាន់ថា Samsung បានប្រើប្រាស់រូបថតផ្ទៃមុខរបស់នាងយ៉ាងលេចធ្លោដោយគ្មានការយល់ព្រមនៅលើម៉ូដទូរទស្សន៍ផ្សេងៗដែលត្រូវបានលក់នៅទូទាំងសហរដ្ឋអាមេរិក។

ពាក្យបណ្តឹងបានបញ្ជាក់ថា ការវេចខ្ចប់របស់ Samsung ត្រូវបាន “រចនាឡើងដើម្បីទាញយកផលប្រយោជន៍មិនត្រឹមត្រូវពីភាពជោគជ័យដែលសិល្បការិនីរូបនេះខិតខំសម្រេចបាន ដើម្បីផ្សព្វផ្សាយ និងលក់ផលិតផលរបស់ Samsung”។

ពាក្យបណ្តឹងនេះរួមមានការចោទប្រកាន់ពីបទរំលោភសិទ្ធិអ្នកនិពន្ធ (Copyright) ការរំលោភលើម៉ាកយីហោ (Trademark) និងការប្រើប្រាស់រូបភាពរបស់ Lipa ដោយខុសច្បាប់។ យោងតាមបណ្តឹង រូបភាពនោះត្រូវបានថតក្នុងអំឡុងពេលការសម្តែងរបស់តារាចម្រៀងរូបនេះនៅក្នុងមហោស្រព Austin City Limits ឆ្នាំ ២០២៤ ហើយ Lipa គឺជាម្ចាស់សិទ្ធិលើរូបថតនោះ។

Dua Lipa បានដឹងពីវត្តមានរបស់នាងនៅលើប្រអប់ Samsung ជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ ២០២៥ ហើយអ្នកគាំទ្រនៅលើបណ្តាញសង្គមក៏បានចាប់ផ្តើមបង្ហោះអំពីបញ្ហានេះ ដោយពិពណ៌នាថាវាជា “ប្រអប់ទូរទស្សន៍ Dua Lipa”។

ពាក្យបណ្តឹងបានចង្អុលបង្ហាញមតិយោបល់ជាក់លាក់ចំនួនពីរលើ Instagram ដោយអ្នកប្រើប្រាស់ម្នាក់បាននិយាយថា ពួកគេនឹង “ទិញទូរទស្សន៍នោះ គ្រាន់តែដោយសារតែមាន Dua នៅលើវា” និងម្នាក់ទៀតបានសរសេរថា៖ “ប្រសិនបើអ្នកចង់លក់អ្វីមួយឱ្យដាច់ គ្រាន់តែដាក់រូបភាពរបស់ Dua Lipa នៅលើវាទៅជាការស្រេច”។

យោងតាមក្រុមមេធាវីរបស់តារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះ Samsung ហាក់ដូចជាបានព្រងើយកន្តើយនឹង “ការទាមទារម្តងហើយម្តងទៀត” ឱ្យ “បញ្ឈប់សកម្មភាពរំលោភលើសិទ្ធិរបស់នាង”។

គួរបញ្ជាក់ថា Lipa មានភាពជាដៃគូពាណិជ្ជកម្មជាមួយម៉ាកយីហោជាច្រើន រួមមាន Puma, Versace និង Yves Saint Laurent ដូចដែលបានយោងនៅក្នុងឯកសារតុលាការ។ នាងក៏បានសហការជាមួយម៉ាកយីហោដូចជា Apple, Porsche និង Chanel ហើយថ្មីៗនេះបានក្លាយជាទូតសុឆន្ទៈសកលសម្រាប់ Nespresso ផងដែរ។

ចំពោះការងារចម្រៀង អាល់ប៊ុមចុងក្រោយរបស់នាងមានចំណងជើងថា “Radical Optimism” ត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០២៤ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា