Dilraba Dilmurat ជាប់គាំងនៅឌូបៃ នាំឱ្យខកខានមិនបានចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Dior

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Dilraba Dilmurat ជាប់គាំងនៅឌូបៃ នាំឱ្យខកខានមិនបានចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Dior

Dilraba Dilmurat ជាប់គាំងនៅឌូបៃ នាំឱ្យខកខានមិនបានចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Dior

Dilraba Dilmurat មិនអាចចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Dior នៅទីក្រុងប៉ារីស បន្ទាប់ពីតារាសម្តែងចិនរូបនេះបានជាប់គាំងនៅទីក្រុងឌូបៃអស់ពេល ២៤ម៉ោង ព្រោះការបិទដែនអាកាស ចំពេលស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាមានការកើនឡើង។

Advertisement

សារព័ត៌មាន Qianjiang Evening News បានឱ្យដឹងថា Dilraba Dilmurat បានជាប់នៅព្រលានយន្តហោះក្នុងទីក្រុងឌូបៃអស់រយៈពេលជាង ២៤ ម៉ោង ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់តំបន់មជ្ឈិមបូព៌ានៅថ្ងៃទី៤ ខែមីនានេះ ។

យ៉ាងណាមិញ ទីភ្នាក់ងាររបស់តារាស្រីបានបញ្ជាក់ថា នាងមានសុវត្ថិភាព និងសុខសប្បាយជាទេ ហើយរូបនាង និងក្រុមការងារកំពុងនៅជាមួយគ្នា និងមើលថែគ្នាទៅវិញទៅមក។ ទីភ្នាក់ងារគ្រប់គ្រងរបស់ Dilraba Dilmurat បានឱ្យដឹងទៀតថា ទាំងក្រុមការងាររបស់តារាស្រី និងក្រុមការងារពីយីហោ Dior បានព្យាយាមផ្លាស់ប្តូរទិដ្ឋាការ និងរៀបចំជើងហោះហើរឡើងវិញដែរ​ ក៏ប៉ុន្តែ តារាស្រីរូបនេះនៅតែមិនអាចទៅចូលរួមកម្មវិធីនេះបាន។  

ទន្ទឹមគ្នានេះ ក្រុមការងាររបស់ តារាស្រីវ័យ ៣៣ឆ្នាំ បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គម Weibo ថា៖ “Dilraba តែងតែឱ្យតម្លៃរាល់ឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នករាល់គ្នា មិនថានៅចំពោះមុខផ្ទាល់ ឬពីចម្ងាយនោះទេ។ ស្ថានភាពដែលប្រែប្រួលភ្លាមៗនេះ បានធ្វើឱ្យយើងមិនអាចត្រៀមខ្លួនទាន់ ហើយយើងមានការសោកស្តាយដែលធ្វើឱ្យអ្នករាល់គ្នាខកបំណង”។

ក្នុងនាមជាទូតសុឆន្ទៈសកលរបស់ Dior ការបង្ហាញខ្លួនរបស់តួឯកស្រីពីរឿង Eternal Love នៅក្នុងកម្មវិធីបង្ហាញម៉ូដនានា តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសារព័ត៌មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យនាងបានក្លាយជាតារាល្បីរបស់ចិនម្នាក់ ក្នុងចំណោមតារាដែលមានឥទ្ធិពលបំផុតនៅក្នុងព្រឹត្តិការណ៍ Fashion Week ម្ដងៗ។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ដោយមានគោលដៅផ្ដោតទៅលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ទីភ្នាក់ងារការពារជាតិ និងមន្ត្រីជាន់ខ្ពស់មួយចំនួន។ បន្ទាប់មក អ៊ីរ៉ង់បានវាយបកវិញដោយប្រើមីស៊ីល និងដ្រូនទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់នោះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា