ចូលរួមអបអរផង! ដាដាវ​ ឡើងគេហដ្ឋានថ្មី និងរៀបការក្នុងថ្ងៃតែមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចូលរួមអបអរផង! ដាដាវ​ ឡើងគេហដ្ឋានថ្មី និងរៀបការក្នុងថ្ងៃតែមួយ

ចូលរួមអបអរផង! ដាដាវ​ ឡើងគេហដ្ឋានថ្មី និងរៀបការក្នុងថ្ងៃតែមួយ

ទី​បំផុត ដាដាវ និង​គូ​ស្នេហ៍ដ៏ពូកែ បានដឹកដៃគ្នាចូលរោងការហើយ។ ថ្ងៃ​មង្គល​របស់​អ្នក​ទាំង​ពីរ ក៏​ជា​ថ្ងៃ​នៃ​ការ​រៀប​ចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ផង​ដែរ។ ដោយ​ឡែក មង្គលការ​ម្ចាស់​ប្រ៊េន BARE CAMBODIA រូប​នេះ​បង្ហាញ​វត្តមាន​ចូល​រួម​ដោយ​តារា​ប្រុស​ស្រី​ល្បីៗ​ក្នុង​ស្រុក ហើយសុទ្ធ​សឹង​ជា​មនុស្ស​ជិត​ស្និត។

Advertisement

មង្គល​ការ​ដែល​រៀប​ចំ​ធ្វើ​ព្រម​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ​និង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ម៉ូដែល​ស្រី ដាដាវ កាល​ពី​ម្សិល​មិញ បង្ហាញ​វត្តមាន​ចូល​រួម​សុទ្ធ​សឹង​តែ​ស្រី​ស្រស់​ប្រុស​ស្អាត រួម​មាន​តារា​សម្ដែង តារា​បង្ហាញ​ម៉ូដ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​មួយ​ចំនួន ហើយ​ភាគ​ច្រើន​ជា​មិត្តភ័ក្ដិ និង​​​អ្នក​ដែល​​ធ្លាប់​រួម​ការងារ។

ក្នុង​កម្មវិធី​ម្សិលមិញ ឃើញ​មាន​លោក ដេវីត អ៊ឹងហាវ ,កញ្ញា សំណាង អេលីណា, អ្នក​នាង សិទ្ធី នីកា, ​លោក ហៃ ប៉ោហុង,អ្នក​នាង សុភក្រ កុសុម៉ា និង​ស្វាមី, បេក្ខភាព Master Chef Cambodia រដូវ​កាលទី៣ សុធារិទ្ធិ, អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​​មួយ​ចំនួន​ផង​ដែរ។ ត្បិត​រៀប​ចំ​ធ្វើ​ព្រម​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ប៉ុន្តែ​ពិធី​មង្គល​របស់​អ្នក​នាង និង​គូ​ដណ្ដឹង​ត្រូវ​បាន​រៀប​ចំ​ឡើង​ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ ដោយ​មាន​បង​ប្អូន​សាច់​ញាតិ ចាស់​ទុំ​សង​ខាង​ចូល​រួម​ដឹង​លឺ​ជា​សក្ខីភាព។

គួរ​ឱ្យ​ដឹង​ដែរ​ថា ដាដាវ និង​គូស្នេហ៍បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​តាម​ផ្លូវ​ច្បាប់​រួច​មក​ហើយ។ កន្លង​មក អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​កសាង​គ្រួសារ និង​មុខ​របរ​​ដ៏​រឹង​មាំ ព្រម​ទាំង​បាន​បង្កើត​កូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​ម្នាក់​ផង​ដែរ គិត​មក​ទល់​ពេល​នេះ កូន​ស្រី​បណ្ដូល​ចិត្ត​របស់ ដាដាវ មាន​អាយុ​ជាង ១ខួប​ហើយ៕

រូបភាព ៖ ភ្ញៀវចូលរួមកម្មវិធី

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា