យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មីដែលកំពុងពេញនិយម។

Advertisement

រូបភាពរបស់ Kris Jenner បានលេចវត្តមានពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិន មិនថានៅលើកម្មវិធី RedNote Weibo ឬបណ្តាញសង្គមផ្សេងៗទៀតនោះទេ។ យោងតាមការចុះផ្សាយរបស់ Business Insider នៅថ្ងៃទី៣០ ខែមីនា #krisjenner មានអ្នកចូលមើលប្រហែល ៥២.៩ លានដង និងមានការបង្ហោះលើសពី ៩៩ ០០០ ដងនៅលើកម្មវិធី RedNote។

មូលហេតុចម្បងដែលនាំឱ្យយុវជនចិនសម្រេចធ្វើបែបនេះ គឺដើម្បីបន់ស្រន់សុំភាពមានបាន ការងារ និងជីវិតដ៏ប្រណីតដូចអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner រូបនេះ។ តួយ៉ាង អ្នកប្រើប្រាស់កម្មវិធី RedNote ម្នាក់បានបង្ហោះរូបភាព Kris Jenner រួមជាមួយសារខ្លីៗបង្ហាញពាក្យបន់ស្រន់របស់ខ្លួនថា៖ “ផ្ញើ CV ហើយទទួលបានការងារយ៉ាងងាយស្រួល”។

ដ្បិតមិនដឹងពីការចាប់ផ្ដើមច្បាស់លាស់នៃនិន្នាការថ្មីខាងលើ តែហេតុផលដែលធ្វើឱ្យស្ត្រីវ័យ ៧០ឆ្នាំរូបនេះបានក្លាយជាទីចាប់អារម្មណ៍របស់យុវជនចិន គឺដោយសារតែជនជាតិចិនបានចាត់ទុករូបលោកស្រីថាជាសហគ្រិនស្រ្តីម្នាក់ក្នុងចំណោមអ្នកដែលធ្វើការធ្ងន់បំផុតនៅសហរដ្ឋអាមេរិក។ ដូច្នេះហើយ ទើបធ្វើឱ្យជនជាតិចិនមានការគោរពចំពោះភាពឧស្សាហ៍ព្យាយាមរបស់លោកស្រីខ្លាំង។

ទន្ទឹមគ្នានេះ ការដែល GenZ ប្រើប្រាស់រូបភាពរបស់លោកស្រីមកតាំងជារូប Profile គឺប្រៀបដូចជាការស្រូបទាញយកភាពជោគជ័យដូចលោកស្រីមកចូលខ្លួន ខណៈនេះក៏ជាការកម្សាន្តថ្មីមួយបែបផងដែរ។

កន្លងមក មនុស្សជាច្រើនក៏បានដាក់រហស្សនាមឱ្យ Kris Jenner ថាជា “Momager” ដែលបានមកពីការបូកបញ្ចូលរវាងពាក្យថា “Mom” មានន័យថា “អ្នកម្ដាយ” និង “Manager” ដែលមានន័យ “អ្នកគ្រប់គ្រង” ចូលគ្នា ក៏ព្រោះតែលោកស្រីមានតួនាទីគ្រប់គ្រងការងារកូនៗ ដូចជា Kourtney Kardashian, Kim Kardashian, Khloé Kardashian, Kendall Jenner និង Kylie Jenner ដែលសុទ្ធសឹងតែជាតារា និងអ្នកជំនួញស្រីល្បីៗក្នុងវិស័យកម្សាន្តរបស់សហរដ្ឋអាមេរិក៕​

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា