មហោស្រពអន្តរជាតិល្បី២ ជ្រើសរើសភាពយន្តខ្លី «សំនៀងផ្កាលើវាលខ្សាច់» ចាក់បញ្ចាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហោស្រពអន្តរជាតិល្បី២ ជ្រើសរើសភាពយន្តខ្លី «សំនៀងផ្កាលើវាលខ្សាច់» ចាក់បញ្ចាំង

មហោស្រពអន្តរជាតិល្បី២ ជ្រើសរើសភាពយន្តខ្លី «សំនៀងផ្កាលើវាលខ្សាច់» ចាក់បញ្ចាំង

ភាពយន្ត​ខ្លី ១​ចំណង​ជើង​របស់​កម្ពុជា​ដែល​ចូល​រួម​ផលិត​ដោយបវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត សារីតា ព្រម​ជាមួយ​ផលិតករ​ផលិតករ​ល្បីៗ ទាំង​ខ្មែរ និង​បរទេស ត្រូវ​បាន​មហោស្រព​ភាពយន្ត​អន្តរជាតិ​ធំៗ​ចំនួន​២ ជ្រើស​យក​ទៅ​ចាក់​បញ្ចាំង។

Advertisement

ក្នុង​ចំណោម​ភាពយន្ត​ខ្លី​រាប់​ពាន់​ចំណងជើង មក​ពី​ទូទាំង​ពិភពលោក រឿង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ប្រកួត​ក្នុង​មហោស្រព​លំដាប់​អន្តរជាតិ​ចំនួន២ ដែល​ទទួល​ស្គាល់​ដោយ​ស្ថាប័នហូលីវូដ OSCARS រួម​មាន មហោស្រព​ភាពយន្ត Huesca International Film Festival លើក​ទី​៥៤ នៅ​ប្រទេស​អេស្ប៉ាញ និង Short Shorts Film Festival & Asia នៅ​ប្រទេស​ជប៉ុន។

«សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ជា​ភាពយន្ត​ខ្លី​ដ៏​មាន​ប្រជាប្រិយភាព​ដែល​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ពី​សំណាក់​ទស្សនិកជន ដែល​ជា​ជន​ជាតិ​បរទេស ក៏​ដូច​ជា​បណ្ដា​អ្នក​ទស្សនា​ក្នុង​ស្រុក តាម​រយៈ​ការ​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​អន្តរជាតិ​កម្ពុជា (CIFF) លើក​ទី ១៥ នៅ​កម្ពុជា។

សម្រាប់​ការ​ជ្រើស​រើស​រឿង​ខ្លី «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ទៅ​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី​ប្រកួត​មហោស្រព​លំដាប់​អន្តរជាតិ​នា​លើក​នេះ Miss Universe Cambodia រ៉េត សារីតា ដែល​ជា​ផលិតករ​មួយ​រូប ក្នុង​ចំណោម​ផលិតករ​ខ្មែរ​ល្បី​ឈ្មោះ​២​រូប​មាន​លោក ប៉ាន់ រិទ្ធី និង​លោក​ស្រី គឹម សោភា (អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង​ខាង​លើ) និង​ផលិតករ​បរទេស លោក CEDRIC ELOY បាន​បង្ហាញ​ក្ដី​រំភើប​និង​មោទកភាព​ចំពោះ​សមិទ្ធផល​មួយ​នេះ។

អ្នក​នាង​បាន​ឱ្យ​ដឹង​បន្ថែម​ថា៖ «នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្រុមការងារ​ដែល​បាន​ចូល​រួម​ក្នុង​ការ​ផលិត​ខ្សែ​រឿង​មួយ​នេះ»។ ជាមួយ​គ្នា អ្នក​នាង​ក៏​បាន​ចែក​រំលែក​នូវ​ជោគជ័យ​នេះ​ជាមួយ​បណ្ដា​អ្នក​គាំទ្រ​ទាំង​អស់​ទាំង​ក្នុង​និងក្រៅ​ស្រុក​ផង​ដែរ៕

រូបភាព ៖ Sarita Reth

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា