សាកលវិទ្យាល័យខេមតិចបានរៀបចំកម្មវិធីសង្រ្កាននិងពិព័រណ៍ស្នាដៃនិស្សិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យខេមតិចបានរៀបចំកម្មវិធីសង្រ្កាននិងពិព័រណ៍ស្នាដៃនិស្សិត

សាកលវិទ្យាល័យខេមតិចបានរៀបចំកម្មវិធីសង្រ្កាននិងពិព័រណ៍ស្នាដៃនិស្សិត

កាលពីថ្ងៃទី១០ មេសា ២០២៦ សាកលវិទ្យាល័យខេមតិចបានរៀបចំកម្មវិធីសង្រ្កាននិងពិព័រណ៍ស្នាដៃនិស្សិតដោយមានការចូលរួមយ៉ាងកុះករពីសំណាក់សិស្សនិសិ្សត និងសាស្រ្តាចារ្យ។

Advertisement

ពេលវេលាចូលឆ្នាំខ្មែរ គឺជាពេលជួបជំុចាំទទួលនូវទេវតាឆ្នាំថ្មី និងអបអរសាទរការផ្លាស់នូវឆ្នាំចាស់ចូលឆ្នាំថ្មី។ សង្រ្កានខេមតិច បានប្រមូលផ្ដំុនិសិ្សតរៀបចំកម្មវិធីដើម្បីញ៉ាំងនូវកម្មវិធីឱ្យមានភាពអ៊ូអរ និងផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួម។ 

កម្មវិធីត្រូវបានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការដឹកនាំ និងសម្របសម្រួលពីនិសិ្សតស្ម័គ្រចិត្តខេមតិច ដែលបានសហការគ្នាក្នុងការរៀបចំ កម្មវិធីផ្សេងៗដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៍ស្នាដៃសិស្សនិសិ្សត បង្ហាញសមត្ថភាពក្នុងការរាំរបាំ ការប្រគុំតន្ត្រី និង ការសម្តែងទស្សនីយភាពពិសេសផងដែរ។ 

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យរៀបចំការតាំងពិព័រណ៏ និងការសម្ដែងនានា ក្នុងគោលបំណងដើម្បីរំលេចនូវការរួមបញ្ចូល សិល្បៈ​ និងបច្ចេកវិទ្យា​ សតវត្សទី២១។ ជាចុងក្រោយ​សាកលវិទ្យាល័យសូមថ្លែងអំណរគុណដល់ធនាគារកាណាឌីយ៉ា,​​ ក្រុមហ៊ុនទឹកបរិសុទ្ធ Hi-Tech,​ ក្រុមហ៊ុន Indomie,​ ក្រុមហ៊ុន​ Passapp, ក្រុមហ៊ុនសារព័ត័មាន AMS, និង CC Times សម្រាប់ការឧបត្ដម្ថនៅក្នុងកម្មវិធីសង្រ្កាននេះ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា