កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​ភ្ញៀវនិង​សារព័ត៌មាន​អន្តរជាតិ​ចូលរួម។

Advertisement

កាលពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម យូសួ អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមនិងសហការរៀបចំ សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ដែលមានកិច្ចសហការរៀបចំដោយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី រដ្ឋបាលទីក្រុងហ្វូចូវ និងខេត្តហ្វូចៀន ស្ថាប័នChina Film Achieve មហោស្រពអន្តរជាតិវិថីសូត្រ ព្រមទាំងមានការចូលរួមពីអ្នកជំនាញ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យភាពយន្តពីប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាបានចូលរួមពិធីបើកជាផ្លូវការ ដែលមានការសម្តែងរបាំអប្សារា ការចាក់បញ្ចាំងភាពយន្តខ្មែរ និងការចុះហត្ថលេខារវាងផលិតកម្មនិងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ។ លើសពីនេះ កម្មវិធីនេះក៏បានរៀបចំវេទិកា ស្ដីពី «បច្ចេកវិទ្យាស្តារភាពយន្តចាស់ៗ» ដែលមានការចូលរួមពីអ្នកជំនាញ ដើម្បីចែករំលែកបទពិសោធ និងពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការអភិរក្ស និងអភិវឌ្ឍបច្ចេកវិទ្យាស្តារភាពយន្តចាស់ៗផងដែរ។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធានឌីជីថលរបស់China Film Archive នៅក្រុងអានស៊ី (Anxi Digital Resource Center) ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាស្តារភាពយន្ត ពង្រឹងការផ្លាស់ប្ដូរបទពិសោធ និងឱកាសកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ព្រឹត្តិការណ៍នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យវប្បធម៌ និងភាពយន្ត ដោយផ្តោតលើការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍឧស្សាហកម្មភាពយន្តឲ្យកាន់តែរីកចម្រើន៕

រូបភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា