កីឡា​ការិនី ស្រួង ភាវី ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ «ស្បៃ» យ៉ាងស្រស់ស្អាត ចូលរួមកម្មវិធីប្រគល់ពានរង្វាន់នៅកូរ៉េ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កីឡា​ការិនី ស្រួង ភាវី ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ «ស្បៃ» យ៉ាងស្រស់ស្អាត ចូលរួមកម្មវិធីប្រគល់ពានរង្វាន់នៅកូរ៉េ

កីឡា​ការិនី ស្រួង ភាវី ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ «ស្បៃ» យ៉ាងស្រស់ស្អាត ចូលរួមកម្មវិធីប្រគល់ពានរង្វាន់នៅកូរ៉េ

បើ​ទោះ​ជាមាន​សញ្ជាតិ​កូរ៉េ​ហើយ​ក៏​ដោយ ក៏ ស្រួង ភាវី កីឡាការិនី​ស្នូឃ័រ​ដែល​មាន​ដើម​កំណើត ព្រម​ទាំង​ឈាម​ជ័រ​ខ្មែរ​នៅតែ​បង្ហាញ​ឲ្យ​ពិភពលោក​ដឹង ​ឮ និង​ស្គាល់​ពី​ខ្មែរ តាមរយៈ​ឈុត «ស្បៃ» ដែល​ស្ត្រី​វ័យ​ជាង ៣០ ឆ្នាំ​រូប​នេះ គ្រង​ពេល​ទទួល​ពាន​រង្វាន់​នៅ​កូរ៉េ កាលពី​យប់មិញ។

Advertisement

ក្នុង​កម្មវិធី PBA Golden Cue Awards 2026 ដែល​ជា​កម្មវិធី​ប្រគល់​ពាន​រង្វាន់​កីឡា​ប៊ីយ៉ា​ការ៉ុម​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​កីឡា​ការិនី​ប៊ីយ៉ា និង​ស្នូឃ័រ​កម្ពុជា ស្រួង ភាវី ក៏​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ពិសេស​មួយ​ផង​ដែរ ដោយសារ​​ឈុត​ស្បែ​ប្រពៃណី​ខ្មែរ គឺ​ពានរង្វាន់​សម្លៀកបំពាក់​ស្រស់​ស្អាត​បំផុត។

កីឡា​ការិនី ស្រួង ភាវី ដែល​មាន​ស្រុក​កំណើត​នៅ​ត្បូង​ឃ្មុំ បាន​ឲ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​នាង​ថា សហព័ន្ធ​កីឡា​ប៊ីយ៉ារ៉ុម​អន្តរជាតិ​បាន​រៀបចំ​កម្មវិធី​ប្រគល់​ពាន​រង្វាន់ និង​ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ ដល់​កីឡាករ​ដែល​បាន​ខិត​ខំ​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូល​រួម​ប្រកួត​ពេញ​មួយ​ឆ្នាំ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ ២០២៦ ដែល​មាន​កីឡាករ កីឡា​ការិនី​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ ក្នុង​នោះ​អ្នក​នាង​ក៏​បាន​ចូល​រួម​ក្នុង​កម្មវិធី​នោះ​ដូចគ្នា។

អ្នកនាង​បាន​បន្ថែម​ថា សម្រាប់​នាង ឆ្នាំ​នេះ​មិន​បាន​ពាន​រង្វាន់​ពិសេស​អ្វី​ទេ ដោយសារ​ធ្លាក់​ទឹក​ដៃ លទ្ធផល​ក៏​មិន​ជា​ល្អ​ប៉ុន្មាន​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា នាង សន្យា​ថា​នឹង​ខិត​ខំ​ហ្វឹក​ហាត់​បន្ថែម​​ដើម្បី​ស្វែង​រក​ពាន​រង្វាន់ និង​កេរ្តិ៍ឈ្មោះ​ឲ្យ​ខ្ពស់​ជាង​នេះ។

ចំណែក​ពាន​រង្វាន់​ដែល​អ្នកនាង​ទទួល​បាន គឺ​តំណាង​ឲ្យ​ឈុត​ប្រពៃណី​ខ្មែរ​ដែល​បាន​ស្លៀក​ពាក់។ កីឡា​ការិនី ស្រួង ភាវី បាន​បន្ថែម​ថា “ខ្ញុំ​គិត​ថា ខ្ញុំ​អត់​បាន​ពាន​ទេ ខ្ញុំ​ស្លៀក​ឈុត​នេះ​គឺ​គ្រាន់​តែ​ចង់​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ​ឲ្យ​ប្រទេស​គេ​បាន​ឃើញ តែ​មិន​នឹក​ស្មាន​ថា ខាង​កម្មវិធី​បាន​ផ្ដល់​ពាន​នេះ​ដើម្បី​តំណាង​ឲ្យ​ឈុត​ប្រពៃណី​ខ្មែរ​ដែល​ខ្ញុំ​ស្លៀក​ថ្ងៃ​នេះ​​ គេ​​ពេញ​ចិត្ត និង​លេច​ធ្លោ​ជាង​គេ“៕

រូបភាព៖ Sruong Pheavy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា