Ariana Grande ត្រៀមបញ្ចេញអាល់ប៊ុមថ្មី “Petal” នៅថ្ងៃទី ៣១ ខែកក្កដា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Ariana Grande ត្រៀមបញ្ចេញអាល់ប៊ុមថ្មី “Petal” នៅថ្ងៃទី ៣១ ខែកក្កដា

Ariana Grande ត្រៀមបញ្ចេញអាល់ប៊ុមថ្មី “Petal” នៅថ្ងៃទី ៣១ ខែកក្កដា

Ariana Grande ​ត្រៀមបញ្ចេញអាល់ប៊ុមទី ៨ ក្រោមឈ្មោះថា “Petal” នៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខ ដោយអាល់ប៊ុមថ្មីនេះ នឹងរៀបរាប់រឿងរ៉ាវជីវិតដែលធំធាត់ឡើង តាមរយៈស្លាកស្នាមប្រេះស្រាំ។

Advertisement

នៅថ្ងៃទី២៨ ខែមេសា នេះ តារាចម្រៀងវ័យ ៣២ឆ្នាំ បានប្រកាសនៅលើ Instagram ផ្ទាល់ខ្លួនថា​ នាងនឹងចេញអាល់ប៊ុមថ្មី ដែលជាការរួបរួមចម្រៀងចំនួន ១២បទ ជាស្នាដៃសហនិពន្ធរវាងតារាស្រីផ្ទាល់ និង Ilya ដែលជាដៃគូផលិតចម្រៀងដ៏ជិតស្និទ្ធ ធ្លាប់សហការគ្នាតាំងតែពីអាល់ប៊ុម Sweetener កាលពីឆ្នាំ ២០១៨។

Ariana Grande បានបង្ហើបឱ្យដឹងថា ចំពោះគោលគំនិតនៃ Petal នឹងផ្តោតលើការនិទានរឿងរ៉ាវនៃការរីកចម្រើនរបស់ជីវិត តាមរយៈបទពិសោធន៍ដ៏លំបាក និងការប្រឈមមុខជាមួយបញ្ហានានា ក៏ប៉ុន្តែ​អាល់ប៊ុមនេះក៏ជាស្នាដៃមួយដែលពេញទៅដោយជីវិតជីវ៉ាដូចគ្នា។

គួរឱ្យដឹងផងដែរថា ការបញ្ចេញអាល់ប៊ុមថ្មីនៅគ្រានេះ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ព្រោះកន្លងមក Ariana Grande ធ្លាប់បាននិយាយថា នាងប្រហែលជាត្រូវការក្លូនខ្លួនឯង ទើបអាចចេញអាល់ប៊ុមថ្មីក្នុងពេលឆាប់ៗនេះបាន ខណៈនាងកំពុងមមាញឹកនឹងការងារទាំងក្នុងវិស័យសិល្បៈ និងជំនួញ។

ជាក់ស្ដែង ម្ចាស់ពានរង្វាន់ Grammy រូបនេះ ត្រូវមមាញឹកនឹងការងារសម្ដែងក្នុងភាពយន្តថ្មី Focker-in-Law ដែលគ្រោងចាក់ផ្សាយនៅក្នុងខែវិច្ឆិកា ខាងមុខ រួមទាំងការប្រគំតន្ត្រី Eternal Sunshine Tour ដែលនឹងប្រព្រឹត្តទៅនៅអំឡុងខែមិថុនា ដល់ខែកញ្ញា ក៏ដូចជាការងារសម្រាប់យីហោគ្រឿងសម្អាង R.E.M Beauty ជាដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា