Aespa សហការជាមួយ G-Dragon ក្នុងបទចម្រៀងថ្មីមុនចេញអាល់ប៊ុមទី ២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Aespa សហការជាមួយ G-Dragon ក្នុងបទចម្រៀងថ្មីមុនចេញអាល់ប៊ុមទី ២

Aespa សហការជាមួយ G-Dragon ក្នុងបទចម្រៀងថ្មីមុនចេញអាល់ប៊ុមទី ២

ផ្អែកតាមការបញ្ជាក់ពី SM Entertainment នៅថ្ងៃទី៨ ខែឧសភា នេះ G-Dragon នឹងចូលរួមច្រៀងក្នុងបទ WDA (Whole Different Animal) ដែលជាបទចម្រៀងថ្មីរបស់ក្រុមខេប៉ុបនារី aespa មុនចេញផ្សាយអាល់ប៊ុម LEMONADE។

Advertisement

បទចម្រៀងនៃការសហការរវាងតារាខេប៉ុប ២ជំនាន់ផ្សេងគ្នានេះ នឹងចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ខាងមុខ ជាបទចម្រៀងបើកឆាក ឬ Prerelease single សម្រាប់អាល់ប៊ុមទី ២ របស់ aespa។ ការសហការនេះ គឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ aespa ក្លាយជាក្រុមខេប៉ុបនារីជំនាន់ទី ៤ ដំបូងគេ ដែលមានវត្តមានមេក្រុម BIGBANG ចូលរួមច្រៀងក្នុងបទចម្រៀងផ្លូវការ។

ដោយឡែកសម្រាប់អាល់ប៊ុមពេញដែលស្ថិតក្រោមឈ្មោះថា LEMONADE នឹងចាប់ផ្ដើមដាក់លក់នៅថ្ងៃទី២៩ ខែឧសភា ជាមួយនឹងចម្រៀង ១០បទ ដែល SM Entertainment បានអះអាងថា ជាការផ្លាស់ប្តូរឆ្ពោះទៅរកទិសដៅតន្ត្រីដែល “មានភាពចាស់ទុំជាងមុន” ខុសប្លែកពីស្ទីលចាស់របស់ក្រុម។

បើទោះបីជា នេះគឺជាការរួមការងារសម្រាប់អាល់ប៊ុមថ្មីរបស់ aespa លើកដំបូងក្ដី ក៏ប៉ុន្តែកន្លងមកនារីទាំង ៤ ធ្លាប់បានរួមការងារជាមួយនឹង G-Dragon រួចមកហើយ។ ជាក់ស្ដែង Karina ធ្លាប់បានបង្ហាញខ្លួនក្នុងវីដេអូចម្រៀងបទ “TOO BAD” ដែលជាបទចម្រៀងពីអាល់ប៊ុមទី ៣ របស់ G-Dragon ចេះផ្សាយកាលពីខែកុម្ភៈ ឆ្នាំ ២០២៥។ លើសពីនេះ ក្រុម aespa ក៏ធ្លាប់បានចូលរួមក្នុងកម្មវិធី Good Day ដែលមានតារារ៉េបរូបនេះជាពិធីករផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា