មួយរឿងៗមិនក្រោម ៤០ លានដុល្លារ! បង្ហាញរឿងភាគកូរ៉េ ៧ រឿងដែលចំណាយដើមទុនផលិតច្រើនបំផុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មួយរឿងៗមិនក្រោម ៤០ លានដុល្លារ! បង្ហាញរឿងភាគកូរ៉េ ៧ រឿងដែលចំណាយដើមទុនផលិតច្រើនបំផុត

មួយរឿងៗមិនក្រោម ៤០ លានដុល្លារ! បង្ហាញរឿងភាគកូរ៉េ ៧ រឿងដែលចំណាយដើមទុនផលិតច្រើនបំផុត

រឿងភាគកូរ៉េត្រូវបានគេស្គាល់តាមរយៈការបង្ហាញនូវអារម្មណ៍ដល់ៗ តួសម្តែងមានទេពកោសល្យ សាច់រឿងសម្រិតសម្រាំង និងរូបភាពបែបបុរាណដែលចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌កូរ៉េ។ ប៉ុន្តែគ្រប់គ្នាធ្លាប់ឆ្ងល់ទេថា តើត្រូវចំណាយប្រាក់អស់ប៉ុន្មានទើបអាចបង្កើតស្នាដៃឯកទាំងនេះបាន?

Advertisement

ស្របពេលសេវាកម្មចាក់ផ្សាយដូចជា Disney+, Netflix និងបណ្តាញដទៃទៀត នៅតែបន្តបញ្ចេញមាតិកាថ្មីៗ និងបានពង្រឹងឈ្មោះរបស់ពួកគេជាអ្នកដឹកនាំក្នុងការផលិតរឿងភាគកូរ៉េ ដើមទុនសម្រាប់ផលិតរឿងទាំងនេះកាន់តែរីកឡើងទ្វេរដង។ រាប់ចាប់ពីរឿងដែលល្បីខ្លាំងកម្រិតសកលដូចជា Squid Game រហូតដល់រឿងបែបព្រឺព្រួច Moving នេះគឺជាបញ្ជីរឿងភាគកូរ៉េដែលចំណាយដើមទុនខ្ពស់បំផុត៖

១. Squid Game រដូវកាលទី ២ និងទី ៣ (១០០ ពាន់លានវ៉ុន)

រឿងភាគល្បីកក្រើកពិភពលោករបស់ Netflix មួយនេះ ត្រូវបានរាយការណ៍ថាបានចំណាយប្រាក់ជាង ១០០ ពាន់លានវ៉ុន (ប្រហែល ៦៧ លានដុល្លារ) ដើម្បីផលិតចំនួន ១៣ ភាគ សម្រាប់រដូវកាលទី ២ និងទី ៣។ ក្នុងនោះ Netflix បានវិនិយោគប្រហែល ២០ ពាន់លានវ៉ុន (១៣.៤ លានដុល្លារ) សម្រាប់តែភាគទី ១៨ តែមួយប៉ុណ្ណោះ ហើយការថតក្នុងមួយភាគៗចំណាយអស់ប្រហែល ២.៥ ពាន់លានវ៉ុន (១.៧ លានដុល្លារ)។ ទោះបីជារដូវកាលទី ២ ទទួលបានការគាំទ្រខ្លាំង ប៉ុន្តែក៏មានមតិចម្រុះជុំវិញការបញ្ចប់នៃសាច់រឿងផងដែរ។

២. Tantara (៧៥.៣ ពាន់លានវ៉ុន)

រឿងភាគត្រៀមនឹងចេញផ្សាយនេះ សម្តែងដោយ Song Hye Kyo និង Gong Yoo ដែលមានជាង ២០ ភាគ និងត្រូវបានគេជឿថាចំណាយដើមទុនផលិតអស់ជាង ៧៥.៣ ពាន់លានវ៉ុន (ប្រហែល ៥១ លានដុល្លារ)។ នេះគឺជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ ដែលរឿងភាគកូរ៉េត្រូវពី Studio Dragon ត្រូវការកញ្ចប់ថវិកាធំបែបនេះ គិតចាប់តាំងពីរឿង Mr. Sunshine កាលពីឆ្នាំ ២០១៨។ ការថតរឿងនេះបានចាប់ផ្តើមក្នុងខែមករា ឆ្នាំ ២០២៥ និងចំណាយពេលថតអស់រយៈពេលពេញមួយឆ្នាំ។

៣. Gyeongseong Creature (៧០ ពាន់លានវ៉ុន)

រឿងភាគ Original របស់ Netflix មួយទៀតដែលសម្តែងដោយ Park Seo Joon បានចំណាយដើមទុនផលិតប្រហែល ៧០ ពាន់លានវ៉ុន (ប្រហែល ៤៧ លានដុល្លារ) សម្រាប់វគ្គ ១ និងវគ្គ ២។ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប្រើប្រាស់ភាគច្រើនលើការផ្សព្វផ្សាយ ការបង្កើតរូបភាព CGI និងថ្លៃខ្លួនតួសម្តែង។ បើទោះបីជារដូវកាលទី ១ ទទួលបានជោគជ័យខ្លាំង ប៉ុន្តែរដូវកាលទី ២ ក៏ទទួលរងការរិះគន់ខ្លះៗទៅលើគុណភាព CG និងការវិវត្តរបស់តួអង្គ។

៤. Made in Korea (៧០ ពាន់លានវ៉ុន)

ក្រុមហ៊ុនយក្ស Disney+ បានចំណាយប្រាក់យ៉ាងច្រើនលើរឿងនេះ ដែលមានចំនួន ១២ ភាគ សម្រាប់រដូវកាលទី ១ និងទី ២ ក្នុងតម្លៃ ៧០ ពាន់លានវ៉ុន (ប្រហែល ៤៩ លានដុល្លារ)។ រឿងនេះសម្តែងដោយ Hyun Bin និង Jung Woo Sung។ ការចំណាយបានកើនឡើងដោយសារការថតនៅក្រៅប្រទេស ការប្រើប្រាស់គ្រឿងផ្ទុះ និងអាវុធ ក៏ដូចជាការផលិតសម្ភារៈប្រើប្រាស់ឱ្យដូចទៅនឹងសម័យឆ្នាំ ១៩៧០។

៥. Moving (៦៥ ពាន់លានវ៉ុន)

រឿងភាគបែប Fantasy មួយនេះដំបូងឡើយរំពឹងថានឹងចំណាយអស់ ៥០ ពាន់លានវ៉ុន ប៉ុន្តែការចំណាយចុងក្រោយបានកើនឡើងរហូតដល់ ៦៥ ពាន់លានវ៉ុន (ប្រហែល ៤៣.៧ លានដុល្លារ) សម្រាប់ចំនួន ២០ ភាគ។ ភាពជោគជ័យនៃរឿង Moving បានជួយបង្កើនចំនួនអ្នកប្រើប្រាស់ Disney+ យ៉ាងខ្លាំង ហើយរដូវកាលទី ២ ក៏ត្រូវបានបញ្ជាក់ថានឹងចេញផ្សាយនៅចុងឆ្នាំ ២០២៦។

៦. When Life Gives You Tangerines (៦០ ពាន់លានវ៉ុន)

សម្តែងដោយ IU និង Park Bo Gum រឿងភាគជីវិតដែលឆ្លងទៅកាន់សម័យឆ្នាំ ១៩៥០ មួយនេះ ចំណាយដើមទុនប្រហែល ៦០ ពាន់លានវ៉ុន (ប្រហែល ៤០.៣ លានដុល្លារ)។ ដើមទុនភាគច្រើនត្រូវបានចំណាយលើ CGI និងការសាងសង់ឈុតឆាកធំៗ។ តាមពាក្យចចាមអារ៉ាម តួឯក IU និង Park Bo Gum ទទួលបានថ្លៃខ្លួនរហូតដល់ ៥០០ លានវ៉ុន (ប្រហែល ៣៤៥ ០០០ ដុល្លារ) ក្នុងមួយភាគ ដែលជាចំណែកដ៏ធំនៃការចំណាយផលិត។

៧. Knock-Off (៦០ ពាន់លានវ៉ុន)

Disney+ បានរងការខាតបង់នៅពេលដែលរឿង Knock-Off សម្តែងដោយ Kim Soo Hyun ត្រូវបានលុបចោលវិញ បន្ទាប់ពីមានរឿងចម្រូងចម្រាសរបស់តួឯកប្រុសរូបនេះ។ រឿងភាគនេះបានចំណាយអស់ ៦០ ពាន់លានវ៉ុន (ប្រហែល ៤០ លានដុល្លារ) ក្នុងការផលិតរដូវកាលទាំងពីរក្នុងពេលតែមួយ ដែលមានសរុប ១៨ ភាគ។ ទោះបីជាមានការផ្សព្វផ្សាយពីមុនមក ប៉ុន្តែបច្ចុប្បន្នរឿងនេះហាក់នៅមិនអាចចាក់ផ្សាយបានឡើយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា